681 ezgif.com resize
Swift cc time

អ្នកជំងឺជាស្រី្ត អាយុ២៧ឆ្នាំ មានដុំមហារីកពោះវៀនធំ និងមានដុំសាច់តូចៗ ត្រូវបានក្រុមគ្រូពេទ្យជំនាញវះកាត់មន្ទីរពេទ្យ ហ្លួង ម៉ែ បានធ្វើការព្យាបាលវះកាត់ ដោយជោគជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភព និងរូបភាព៖ មន្ទីរពេទ្យ ហ្លួង ម៉ែ

ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យ ហ្លួង ម៉ែ បានឲ្យដឹងថា អ្នកជំងឺជាស្រី្តវ័យក្មេង​ អាយុ២៧ឆ្នាំ មានដុំមហារីកពោះវៀនធំផ្នែកខាងក្រោម (Lower Rectal Cancer) និងមានដុំសាច់តូចៗ (Polyps) នៅច្រេីនកន្លែងផ្សេងទៀតនៃពោះវៀនធំ ជាកត្តាតំណរពូជដែលមានហានិភ័យវិវត្តទៅជាមហារីក (Attenuated Familial Adenomatous Polyposis/Familial Adenomatous Polyposis)។

គួរឲ្យដឹងដែរថា ក្រុមគ្រូពេទ្យឯកទេសវះកាត់ នៃមន្ទីរពេទ្យ ហ្លួង ម៉ែ បានធ្វើការព្យាបាលវះកាត់ដោយវិធីចោះ Laparoscopic total proctocolectomy with end ileostmy ប្រកបដោយជោគជ័យ​ ដែលមានការឈឺចាប់តិចតួច និងសម្រាកពេទ្យរយៈពេលខ្លី ដោយពុំចាំបាច់វះបើកពោះ។


Khcct banner

អត្ថបទទាក់ទង