ចិន៖ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនស្រាKWEICHOW MOUTAIបានចេញសេចក្តីជូនដំណឹងមួយនៅយប់ថ្ងៃទី៣ដោយបញ្ជាក់ថា យោងតាមឯកសារពាក់ព័ន្ធរបស់រដ្ឋបាលប្រជាជនសាលាខេត្តគួយចូវ លោកGao Weidongត្រូវបានជ្រើសរើសជាបេក្ខភាពអភិបាល និងជាប្រធានក្រុមហ៊ុនស្រាKWEICHOW MOUTAI និង បញ្ឈប់លោកLi Baofangពីមុខតំណែងប្រធាន និងជាអភិបាលក្រុមហ៊ុន។នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន។
ក្រុមហ៊ុនស្រាKWEICHOW MOUTAI CO.,LTDនឹងអនុលោមតាមច្បាប់ បទប្បញ្ញត្តិ និងលក្ខន្តិកៈក្រុមហ៊ុន ដោយកោះប្រជុំក្រុមប្រឹក្សាភិបាល និងភាគទុនិកឱ្យបានឆាប់បំផុត ដើម្បីពិនិត្យមើលការផ្លាស់ប្តូរមុខតំណែងខាងលើ ហើយបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងកិច្ចប្រជុំភាគទុនិកបានពិនិត្យ និងអនុម័តរួចហើយ នឹងត្រូវចូលជាធរមាន។
ប្រវត្តិរូបសង្ខេបរបស់លោកGao Weidongដែលភ្ជាប់ជាមួយសេចក្តីប្រកាសបានបង្ហាញថា នៅខែមីនា ឆ្នាំ ២០២០ លោកGao Weidongបានចូលកាន់តំណែងជាលេខាគណបក្ស និងជាប្រធានក្រុមហ៊ុនស្រាKWEICHOW MOUTAI។
នេះមានន័យថា លោកLi Baofangដែលឈានដល់អាយុចូលនិវត្តន៍ នឹងត្រូវលាឈប់ពីមុខតំណែងជាប្រធានសម្ព័ន្ធ MOUTAI និង ជាប្រធានក្រុមហ៊ុន KWEICHOW MOUTAI៕