681 ezgif.com resize
Swift cc time

នគរបាលរាជធានីភ្នំពេញចាប់ផ្តើមត្រួតពិនិត្យការបើកបរមាន«ជាតិស្រវឹង»ឡើងវិញពីម៉ោង១១:៣០នាទីយប់នេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖នគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៩ មីនានេះ បានប្រកាសចាប់​ផ្តើម​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ​និង ​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​នា​ពេល​យប់ឡើងវិញ។ការប្រកាសនេះ ​ស្រប​ពេល​ដែល​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាបន្ត​បន្ទាប់ ​បង្ក​ឡើង​ដោយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង។នេះបើយោងតាមឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

 លោកឧត្តមសេនីយ៍ទោ ហេង រតនា បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ នៅថ្ងៃទី ៩ មីនានេះថា ការត្រួតពិនិត្យការបើកបរមាន«ជាតិស្រវឹង»នេះ គឺអនុវត្តតាមគោលការណ៍ចាស់ដែលធ្លាប់បានអនុវត្តកន្លងមកក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ហើយចាប់ផ្តើមនៅម៉ោង១១ និង ៣០នាទីយប់ឡើងទៅ។

Khcct banner

អត្ថបទទាក់ទង