ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន តេ ហ្សុង ស៊ីប៉ី ជានស៊ី យ៉ានជីវ យ័ន (ខេមបូឌា) ឯ.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យ និងការបណ្តុះបណ្តាលបច្ចេកទេសត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់។
អនុស្សរណៈនេះមានគោលបំណងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការបច្ចេកទេស បង្កើនសមត្ថភាព មន្ត្រីជំនាញរបស់ក្រសួង និងភាគីពាក់ព័ន្ធ ព្រមទាំងគាំទ្រដល់ការរៀបចំបទប្បញ្ញត្តិស្តីពីសុវត្ថិភាពឧស្សាហកម្ម និងការត្រួតពិនិត្យសុវត្ថិភាពគ្រឿងចក្រ គ្រឿងម៉ាស៊ីន ឡចំហាយ ជណ្តើរយោង ធុងសម្ពាធ និងឧបករណ៍មានហានិភ័យខ្ពស់ផ្សេងទៀត។ កិច្ចព្រមព្រៀងក៏គ្របដណ្តប់ការអភិវឌ្ឍរួមគ្នានូវនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ការងារត្រួតពិនិត្យផងដែរ។
តាមរយៈការគ្រប់គ្រងនៃការប្រើប្រាស់វិញ្ញាបនបត្រគុណវឌ្ឍន៍យ៉ាងតឹងរឹង ក្រុមហ៊ុនដែលចូលរួមក្នុងការផលិត ដំឡើង កែប្រែ ជួសជុល និងថែទាំបរិក្ខារដែលមានហានិភ័យខ្ពស់ ក៏ដូចជាការថែទាំជណ្តើរយន្ត ត្រូវដាក់ពាក្យសុំការពិនិត្យគុណវឌ្ឍន៍ពីវិទ្យាស្ថានរត្រួតពិនិត្យឧបករណ៍ពិសេសកម្ពុជា (ហៅថា វិទ្យាស្ថានត្រួតពិនិត្យពិសេស)ស្របតាមច្បាប់។ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ និងទទួលបានវិញ្ញាបនបត្រគុណវឌ្ឍន៍ត្រូវគ្នាដែលចេញដោយក្រសួងឧស្សាហកម្ម ទើបអាចចូលរួមក្នុងសកម្មភាពអាជីវកម្មដែលពាក់ព័ន្ធបាន។
ក្រុមហ៊ុនផលិតឧបករណ៍បរទេសដែលមានហានិភ័យខ្ពស់ត្រូវតែឆ្លងកាត់ការវាយតម្លៃរបស់វិទ្យាស្ថានត្រួតពិនិត្យពិសេស និងទទួលបានវិញ្ញាបនបត្របញ្ជាក់គុណវឌ្ឍន៍ដែលត្រូវគ្នាដែលចេញដោយក្រសួងឧស្សាហកម្មមុននឹងនាំចូលឧបករណ៍ដែលមានហានិភ័យខ្ពស់មកប្រទេសកម្ពុជា។ គ្រឿងបរិក្ខារបរទេសដែលមិនត្រូវបានវាយតម្លៃ ឬ ការវាយតម្លៃឃើញគុណភាពអន់ត្រូវបានហាមឃាត់មិនឱ្យនាំចូល។
សុវត្ថិភាពនៃឧបករណ៍ដែលមានហានិភ័យខ្ពស់ គឺជាបញ្ហាសំខាន់របស់ជាតិ និងជីវភាពរស់នៅរបស់ប្រជាជន។ ការពង្រឹងការត្រួតពិនិត្យគឺជាការអនុវត្តជាទូទៅនៅទូទាំងប្រទេសជុំវិញពិភពលោក និងជាការទទួលខុសត្រូវដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា។ អង្គភាព និងបុគ្គលពាក់ព័ន្ធទាំងអស់ត្រូវតែគោរពយ៉ាងម៉ឺងម៉ាត់នូវសេចក្តីជូនដំណឹងនេះ ហើយបំពេញការទទួលខុសត្រូវសុវត្ថិភាពដោយស្មោះស្ម័គ្រ៕