681 ezgif.com resize
Swift cc time

ពលរដ្ឋប្រមាណ ១,០០០នាក់ ចូលរួមព្រឹត្តិការណ៍«ជិះកង់ភ្នំពេញ-តាកែវ» ចម្ងាយ ៧៨គីឡូម៉ែត្រ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងទេសចរណ៍

តាកែវ៖ ប្រជាពលរដ្ឋប្រមាណ ១,០០០នាក់ ដែលជាចំនួនលើសពីការគ្រោងទុក បានចូលរួមព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ ៧៨គីឡូម៉ែត្រ ក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» ដែលជាព្រឹត្តិការណ៍ទេសចរណ៍កីឡាផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ និងទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី។

នាថ្ងៃទី៨ មីនា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ជិះកង់ «ភ្នំពេញ–តាកែវ» ចម្ងាយ ៧៨ គីឡូម៉ែត្រ ក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» ដែលរៀបចំឡើងក្នុងគោលបំណងដើម្បីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្តី និងគ្រួសារ», ជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរទៅកាន់តំបន់សក្តានុពលទេសចរណ៍នៅខេត្តតាកែវ, បង្ហាញពីការឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងចូលរួមសកម្មភាពមនុស្សធម៌ តាមរយៈការជួយឧបត្ថម្ភសម្ភារៈសិក្សាដល់សិស្សានុសិស្សខ្វះខាត។

ព្រឹត្តិការណ៍ជិះកង់នេះមានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឧកញ៉ា លោក លោកស្រីតំណាងសមាគមក្នុងឧស្សាហកម្មទេសចរណ៍ និងផ្នែកឯកជន, អ្នកផលិតមាតិកាព័ត៌មាន Influencers, KOLs, បងប្អូនកីឡាករ កីឡាការិនី បងប្អូនសាធារណជន ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ប្រមាណ ១,០០០នាក់។

លោករដ្ឋមន្ត្រី បានថ្លែងថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ល្អមួយនេះ បានចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពប្រជាពលរដ្ឋ, បង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការហាត់ប្រាណ, បង្ហាញពីការរួបរួម និងភាពសាមគ្គីរបស់ប្រជាពលរដ្ឋក្នុងការគាំទ្រវិស័យទេសចរណ៍ និងការអភិវឌ្ឍប្រទេសជាតិ និងជំរុញការចូលរួមរបស់សហគមន៍ក្នុងសកម្មភាពសង្គម ព្រមទាំងផ្តល់ការលើកទឹកចិត្តដល់ការចូលរួមរបស់ស្ត្រីក្នុងសកម្មភាពសង្គម កីឡា និងវិស័យទេសចរណ៍ផងដែរ៕


Khcct banner

អត្ថបទទាក់ទង