681 ezgif.com resize
Swift cc time

កម្ពុជា គ្រោងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត»នៅរាជធានីភ្នំពេញ រយៈពេល៦ថ្ងៃ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ កម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ នៅរាជធានីភ្នំពេញ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ នេះបើតាមលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. ថ្លែងក្នុងជំនួបពិភាក្សាគម្រោងរៀបចំព្រឹត្តិការណ៍«នគរសង្រ្កាន្ត»ជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងស្ថាប័នផ្សព្វផ្សាយឯកជនមួយចំនួន នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦នេះ។

ព្រឹត្តិការណ៍នគរសង្រ្កាន្តនេះ គ្រោងនឹងត្រូវរៀបចំនៅទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ រួមមាន រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ផ្លូវថ្មើរជើងចតុមុខ (Walkstreet) បរិវេណសួនច្បារវឌ្ឍនៈ (Vattanac Capital Lifestyle) ដល់ផ្សាររាត្រី បរិវេណសួនច្បារវត្តបទុមវតី ផ្លូវបាសាក់ (Bassac Land) និងផ្លូវទួលទំពូង។

ជាមួយគ្នានេះ នៅបរិវេណមួយចំនួននឹមានការរៀបចំដូចជា តំបន់ត្រជាក់ចិត្ត ការប្រគុំតន្រ្តី តំបន់ពាណិជ្ជកម្ម ។ល។ ដោយឡែកសម្រាប់ភូមិវប្បធម៌ និងមានកម្មវិធីជាច្រើន ដូចជា ល្បែងប្រជាប្រិយ របាំបុរាណ ប្រពៃណី ប្រជាប្រិយ យុទ្ធគុនចម្រុះខ្មែរបុរាណ ការប្រកួតអុកចត្រង្គ សួនមុនីហទ័យ ពិព័រណ៍នគរសង្ក្រាន្ត ពិធីដង្ហែព្រះពុទ្ធបដិមា ស្រង់ព្រះ ដង្ហែក្បួននគរសង្ក្រាន្ត ទាញព្រ័ត្រមិត្តភាពនគរសង្ក្រាន្ត ការប្រកួតអុកយក្ស។ល។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ៕

Khcct banner

អត្ថបទទាក់ទង