681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន ម៉ាណែត៖Online Scams ជា«សេដ្ឋកិច្ចខ្មៅ»​បំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន ម៉ាណែត ថ្លែងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារបារាំង AFP។រូបភាព: AFP

អឺរ៉ុប៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុកបញ្ហា Online Scams គឺជា «សេដ្ឋកិច្ចខ្មៅ»​ បំផ្លាញកេរ្តិ៍ឈ្មោះជាតិ នាំឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និង ការវិនិយោគរបស់កម្ពុជា។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារ​ព័ត៌មានបារាំង AFP ក្នុងពេលសម្តេចកំពុងបំពេញទស្សនកិច្ច។សម្តេចថែមទាំងបានប្រកាសពីការប្តេជ្ញាចិត្តចាត់វិធានការបោសសម្អាត Online Scams ចេញឱ្យអស់ពីកម្ពុជា ដើម្បីកេរ្តិ៍ឈ្មោះជាតិ។

ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារបារាំង AFP ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុកបញ្ហា Online Scams គឺជា «សេដ្ឋកិច្ចខ្មៅ»​ នេះកំពុងបំផ្លាញកេរ្តិ៍ឈ្មោះជាតិ និងប៉ះពាល់ដល់វិស័យទេសចរណ៍ និងការវិនិយោគ។សម្តេចទទួលស្គាល់ថា Online Scams បានរួមចំណែកជួយជំរុញវិស័យអចលនទ្រព្យ និងសំណង់ដោយប្រយោលក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលមិនបានទទួលផលចំណេញពីសកម្មភាពទាំងនេះទេ។

ទាក់ទងនឹងការចាប់ខ្លួនលោក ចេន ហ្សី ទៅឱ្យចិន សម្តេច ហ៊ុន ម៉ាណែត បានពន្យល់ប្រាប់ AFP ថា ការចាប់បញ្ជូនខ្លួនលោក ចេន ហ្សី ទៅឱ្យប្រទេសចិន គឺជាជាងសហរដ្ឋអាម៉េរិក ពិព្រោះថា លោក ចេន ហ្សី ត្រូវបានសមត្ថកិច្ចកម្ពុជាសម្រេចដកសញ្ជាតិខ្មែរ ដោយសាររកឃើញប្រើប្រាស់ឯកសារក្លែងក្លាយ ដើម្បីទទួលបានសញ្ជាតិ ហើយក្រោយអស់សញ្ជាតិខ្មែរ គឺនៅសល់តែសញ្ជាតិចិនប៉ុណ្ណោះ។

នៅចំពោះមុខទីភ្នាក់ងារអន្តរជាតិ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ថែមទាំងបានប្រកាសពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តបោសសម្អាត Online Scams ឱ្យអស់ចេញពីប្រទេសកម្ពុជា ក្នុងគោលដៅកសាង និងការពារកេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ ជាពិសេសជួយដល់វិស័យទេសចរណ៍ និង ការវិនិយោគរបស់កម្ពុជា។

យោងតាមរបាយការណ៍ពីក្រសួងមហាផ្ទៃកម្ពុជា តាមរយៈការបង្ការទប់ស្កាត់ និងការចុះបង្ក្រាបបោកសម្អាត Scams​ Online មកដល់ម៉ោងនេះ មានជនបរទេសប្រមាណជាង២១ម៉ឺននាក់ បានចាកចេញដោយស្ម័គ្រចិត្ដពីកម្ពុជា និង ប្រមាណជាង៣ម៉ឺននាក់ ត្រូវបណ្ដេញចេញ ចាប់បញ្ជូនទៅប្រទេសដើមកំណើតវិញ។

បច្ចុប្បន្ននេះ ប្រតិបត្តិការបោសសំអាតបទល្មើស Online Scam របស់អាជ្ញាធរកម្ពុជានៅតែបន្ត ដូចភ្លៀងរលឹម ហើយក្រសួងមហាផ្ទៃ បានដាក់ផែនការបោសសម្អាតបទល្មើសឆបោកតាមអនឡាញឱ្យអស់ត្រឹមខែមេសា​៕

Khcct banner

អត្ថបទទាក់ទង