681 ezgif.com resize
Swift cc time

លោក វង្ស ពិសេន៖ យោធិនគ្រប់រូបត្រូវប្រកាន់ខ្ជាប់ស្មោះត្រង់ និង ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ 

ភ្នំពេញ៖ យោធិនគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវទស្សនៈគោលជំហរស្មោះត្រង់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ លុបបំបាត់ឲ្យអស់នូវភាពអសកម្មទាំងឡាយណាដែលប្រាសចាកពីក្រឹត្យច្បាប់ បទវិន័យ និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិ។នេះជាការលើកឡើងរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានថ្លែងក្នុងពិធីផ្សព្វផ្សាយណែនាំការប្រើប្រាស់ស្លាកសញ្ញាយោធា ដល់ថ្នាក់ដឹកនាំ នាយទាហាន ជុំវិញស្ថាប័នអគ្គបញ្ជាការ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ នៅអគ្គបញ្ជាការដ្ឋាន។

ថ្លែងក្នុងពិធីលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះទីចាត់ការហ្វឹកហ្វឺន ក្រុមការងារ និង អង្គភាពពាក់ព័ន្ធទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មក្នុងការរៀបចំចងក្រងសៀវភៅសញ្ញាសម្គាល់យោធា រហូតសម្រេចបានសមិទ្ធផលដ៏ថ្លៃថ្លានេះ។

លោកអគ្គមេបញ្ជាការ បានផ្តាំផ្ញើបណ្ដាប្រភេទទ័ព ទ័ពជំនាញ និង ស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋាន ត្រូវចាត់តាំងផ្សព្វផ្សាយសៀវភៅនេះឲ្យបានដល់យោធិនជំនាញ ដើម្បីការប្រើប្រាស់សញ្ញាសម្គាល់យោធានេះបានត្រឹមត្រូវ ច្បាស់លាស់ទាំងរូបភាព ពណ៌ អក្សរ និងលេខសញ្ញា សមស្របទៅនឹងទំហំខ្នាតដែលបានកំណត់។


Khcct banner

អត្ថបទទាក់ទង