ភ្នំពេញ៖ ធុរកិច្ចថ្មីឌីជីថល«បំណង» ត្រូវបានជ្រើសរើសចូល Business Innovations Generator (BIG) 2026 នៅប្រទេសសិង្ហបុរី ក្នុងចំណោមធុកិច្ចថ្មីឌីជីថលជាង ២០០ មកពីជុំវិញពិភពលោក ដើម្បីពង្រឹងសក្ដានុពលលេីឆាកអន្តរជាតិ។
បំណង ត្រូវបានជ្រើសរើសក្នុងចំណោមធុកិច្ចថ្មីឌីជីថលជាង ២០០ មកពីជុំវិញពិភពលោក ខណៈមានធុកិច្ចថ្មីឌីជីថលត្រឹមតែ ៣៥ ប៉ុណ្ណោះដែលត្រូវបានជ្រើសរើស។ BIG បានគាំទ្រ Startup ជាង ៣៥៥ និងជួយកៀងគរទុនប្រមាណ ៤០០លានដុល្លារ។
ក្រៅពីនេះ បំណងក៏បានចូលរួមជាមួយ Action Community for Entrepreneurship (ACE.SG) និងកម្មវិធី Stage One ដែលជាគំនិតផ្តួចផ្តើមរបស់ Enterprise Singapore និង Singapore Economic Development Board ដើម្បីពង្រីកទីផ្សារធុរកិច្ចមានសក្ដានុពលលើឆាកអន្តរជាតិ។
គួររម្លឹកថា តាមរយ:កម្មវិធីគាំទ្រធុរកិច្ចថ្មីឌីជីថលរបស់ ក.ប.ទ., កាលពីឆ្នាំ២០២៥ បំណង បានទទួលការវិនិយោគរបស់ក្រុមហ៊ុន Plug and Play ដែលនេះបង្ហាញឱ្យឃើញពីលទ្ធផលនៃកិច្ចខិតខំរបស់កម្ពុជាក្នុងការកសាង បរិយាកាស អំណោយផល សម្រាប់ អ្នកមានសមត្ថភាពក្នុងការចាប់ឱកាសរីកចម្រើនទាំងក្នុងស្រុក និងសកលលោក៕