ព្រឹទ្ធិការណ៍«ប្រគំតន្រ្តីបែបអឺរ៉ុប និងប្រពៃណីខ្មែរ» នាថ្ងៃទី២០ កុម្ភ៖ ដែលចូលរួមការសម្តែងដោយក្រុមតន្ត្រី Cannes Appassionata និងតន្ត្រីករមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានសម្តែងបញ្ចប់ទទួលបានជោគជ័យ ក្រោមការអបអរសាទរទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ការប្រគំតន្ត្រីនេះ ត្រូវបានរៀបចំឡើងដើម្បីជាការអបអរសាទរចំពោះភាពរស់រវើកនៃភាសាបារាំង និងការផ្លាស់ប្ដូរសិល្បៈរវាងប្រទេសទាំងពីរ។ ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃកម្មវិធីរបស់វិទ្យាស្ថានបារាំងនៅកម្ពុជា ដើម្បីរៀបចំជាមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងធ្វើឡើងនៅខែវិច្ឆិកាឆ្នាំ២០២៦ នៅប្រទេសកម្ពុជា។