សៀមរាប៖ ព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី លើកទី២ ខេត្តសៀមរាប ឆ្នាំ២០២៦ បានចាប់ផ្តើមហើយនៅថ្ងៃនេះហើយ ដែលមានខ្លែងចូលរួមសរុបចំនួន១៣៨។ ព្រឹត្តិការណ៍បុណ្យនេះ ធ្វើឡើងដើម្បីចូលរួមថែរក្សាសម្បត្តិវប្បធម៌ អរិយធម៌ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាខេត្តសៀមរាបឱ្យកាន់តែបានច្រើនកុះករ។
ពិធីប្រកួតបង្ហើរខ្លែងឯក និងខ្លែងសេរី នេះធ្វើនៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងគោលបំណងដើម្បីចូលរួមថែរក្សាសម្បត្តិវប្បធម៌ អរិយធម៌ និងកម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុកពិព័រណ៍បន្លែផ្លែឈើ ពិព័រណ៍ម្ហូបអាហារភូមិមួយផលិតផលមួយ ការសម្តែងល្ខោនបាសាក់ ល្ខោននិយាយ ការប្រគុំតន្ត្រីបុរាណ និងសម័យនាពេលរាត្រី ក៏ដូចជាផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាខេត្តសៀមរាបឱ្យកាន់តែបានច្រើនកុះករ៕