681 ezgif.com resize
Swift cc time

កាសែតអាម៉េរិក បកអាក្រាតសកម្មភាពយោធាថៃឈ្លានពានកម្ពុជា និង បំពានច្បាប់អន្តរជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ កាសែតអាម៉េរិក The New York Editorial បានសរសេរអត្ថបទបកអាក្រាតប្រទេសថៃចំៗ ទាក់ទងនឹងសកម្មភាពរបស់ថៃនៅក្នុងជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា ដែលបានឈ្លានពានហួសហេតុ និង មិនសមាមាត្រ ដោយការធ្វើសង្គ្រាមខុសច្បាប់អន្ថរជាតិប្រឆាំងនឹងជនស៊ីវិល។កាសែតនេះ ថែមទាំងបានហៅប្រទេសថៃ គឺជាប្រទេសមួយដែលបានបំផ្លាញសន្តិសុខក្នុងតំបន់ទាំងស្រុងតែម្ដង។

អត្ថបទដែលបានចេញផ្សាយនៅថ្ងៃទី ១៩ កុម្ភៈ កាសែតអាម៉េរិក The New York Editorial បានសរសេរបង្ហាញពីការស៉ើបអង្កេតអស់ជាច្រើនខែនៃជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា។ក្នុងអត្ថបទ បានបង្ហាញពីសកម្មភាពរបស់យោធាថៃគឺជាការឈ្លានពានហួសហេតុ មិនសមាមាត្រ និង បានលើកឡើងពីទាហានថៃម្នាក់រងរបួសដោយសារគ្រាប់មីនមួយគ្រាប់ ប៉ុន្តែថៃបានសងសឹកដោយការវាយប្រហារតាមអាកាសដោយប្រើយន្តហោះចម្បាំង F-16 ដែលនេះត្រូវបានចាត់ទុកថា "មិនសមាមាត្រយ៉ាងខ្លាំង"។

បើតាមកាសែតដដែល បានបន្តរំលេចបន្ថែមថា ប្រទេសថៃបានប្រើប្រាស់អាវុធខុសច្បាប់ ដូចជាគ្រាប់បែកចង្កោម ដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសជាច្រើន ដោយសារតែផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើជនស៊ីវិល បានបង្កឱ្យក្មេងប្រុសកម្ពុជាស្លូតត្រង់អាយុ ១០ ឆ្នាំម្នាក់ នៅខេត្តព្រះវិហារបានបាត់បង់ជីវិត។ ថៃបានប្រើប្រាស់យុទ្ធសាស្ត្រផ្លូវចិត្ត ដោយបានចាក់សំឡេងរំខាននៅពេលយប់ម៉ោង៣ទាបភ្លឺ បង្កើតការភ័យខ្លាចដល់ពលរដ្ឋនៅក្នុងតំបន់។ ស្ថានភាពនៅកម្ពុជានៅតែធ្ងន់ធ្ងរ ដោយមានប្រជាជនកម្ពុជាជិត ៩៨.០០០ នាក់នៅតែត្រូវផ្លាស់ទីលំនៅដោយសារតែជម្លោះ។

The New York Editorial បានហៅសកម្មភាពនេះ គឺជាល្បែងនយោបាយ៖ ភស្តុតាងបានបង្ហាញថា រដ្ឋាភិបាលថៃបានប្រើប្រាស់បញ្ហាព្រំដែន ធ្វើជាយុទ្ធសាស្ត្រឃោសនាបោះឆ្នោត ដើម្បីទាញយកប្រជាប្រិយភាព និង ការបង្កើតវិបត្តិគឺជារឿងមិនល្អ ប៉ុន្តែការបង្កសង្គ្រាមខុសច្បាប់ប្រឆាំងនឹងជនស៊ីវិល គឺជារឿងអាក្រក់បំផុត៕

Khcct banner

អត្ថបទទាក់ទង