681 ezgif.com resize
Swift cc time

មនុស្ស៤នាក់បាត់បង់ជីវិត និងរបួស៥នាក់ ក្នុងករណីអគ្គិភ័យឆេះមួយកន្លែង នៅខណ្ឌឬស្សីកែវ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ មនុស្ស៤នាក់បានបាត់បង់ជីវិត របួស៥នាក់ និងខូចខាតផ្ទះល្វែង ៣ល្វែងអស់ទាំងស្រុង ក្នុងករណីអគ្គិភ័ឆាបឆេះមួយកន្លែង នៅចំណុចផ្ទះលេខ 8D-9D ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ នៅវេលាម៉ោង១០:២០នាទីយប់ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។

ហេតុការណ៍អគ្គិភ័យនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតផ្ទះល្វែង ៣ល្វែង ទំហំ (៤ម៉ែត្រ x១៦ម៉ែត្រ) អស់ទាំងស្រុង និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃទាំងស្រុង ក្នុងនោះ ស្លាប់មនុស្សចំនួន៤នាក់ (ប្រុស១នាក់ ស្រី៣នាក់) និងរបួសចំនួន៥នាក់ (ស្រី១នាក់ រងរបួសធ្ងន់, ប្រុស៣នាក់ ជាក្រុមជំនួយស្ម័គ្រចិត្ត)។

នៅវេលាម៉ោង២:០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែឆ្នាំដដែល សមត្ថកិច្ចជំនាញ បានពន្លត់អគ្គិភ័យបានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ២២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៧៦ឡាន ស្មើនឹង ១០៥៦ម៉ែត្រគូប និងរថយន្តជំនួយ រួមមាន រថយន្តក្រសួងមហាផ្ទៃ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តសាលាខណ្ឌឫស្សីកែវ ចំនួន៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០៤ឡាន ស្មេីនឹង១៦ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់០២ឡាន ស្មើនឹង១២ម៉ែត្រគូប៕


Khcct banner

អត្ថបទទាក់ទង