681 ezgif.com resize
Swift cc time

កម្ពុជា-ជប៉ុន ចុះMoU លើវិស័យអាទិភាពចំនួន៦ លើកកម្ពស់ការការពារបរិស្ថាន អភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍន៍

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងបរិស្ថាន

ភ្នំពេញ៖ កម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការដែលគ្របដណ្តប់លើវិស័យអាទិភាពចំនួន ៦ ក្នុងគោលបំណង លើកកម្ពស់ការការពារបរិស្ថាន អភិរក្សជីវៈចម្រុះនិងការអភិវឌ្ឍប្រកបដោយចីរភាព។ ការចុះMoUនេះ ធ្វើឡើងកំឡុងពេលដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនរបស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។

បើតាមលោក អ៊ាង សុផល្លែត បានបញ្ជាក់ថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការដែលគ្របដណ្តប់លើវិស័យអាទិភាពចំនួន ៦ រួមមាន៖ ការពង្រីកយន្តការឥណទានរួម (JCM) និងគម្រោងជីវម៉ាស់ (Biomass), ការពង្រឹងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងក្របខ័ណ្ឌអាស៊ាន, ការគាំទ្រផែនការបន្ស៊ាំជាតិរបស់កម្ពុជា រួមទាំងប្រព័ន្ធប្រកាសអាសន្នជាមុន, ការកែលម្អការគ្រប់គ្រងសំណល់ និងការកែច្នៃឡើងវិញ, ការលើកកម្ពស់ការប្រើប្រាស់ថង់ជីវម៉ាស់ដែលអាចរលាយបាន និងការបង្កើនកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងឧទ្យានជាតិ។

អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការផ្តោតលើសសរស្តម្ភ នឹងមាននូវឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ទំនើប ដែលផ្ដល់ភាពងាយស្រួលក្នុងការតាមដានគុណភាពខ្យល់ និងបានដឹងថានៅក្នុងខ្យល់មានសារធាតុពុល សារធាតុវិទ្យុសកម្ម សារធាតុគីមីអ្វីខ្លះនៅក្នុងខ្យល់។

ក្នុងដំណើរទស្សនកិច្ចលើកនេះនៅប្រទេសជប៉ុន ក្រសួងបរិស្ថានក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការដាច់ដោយឡែកមួយជាមួយសហព័ន្ធសមាគម Shiho-Shoshi របស់ជប៉ុន ដើម្បីពង្រឹងអភិបាលកិច្ចបរិស្ថាន និងការអនុវត្តច្បាប់ផងដែរ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រតិភូកម្ពុជា បានទៅទស្សនារោងចក្រផលិតឡដុតកាកសំណល់វេជ្ជសាស្ត្រ និងប្លាស្ទិក ដែលដំណើរការដោយមិនបញ្ចេញផ្សែង។ កម្ពុជាបានពិនិត្យ និងបានបញ្ជាទិញដើម្បីយកមកប្រើប្រាស់ គោលដៅធានាឱ្យបានថា នៅតាមបណ្តាស្រុកនីមួយៗនឹងមានឡដុតសំណល់មួយនាពេលអនាគត៕

Khcct banner

អត្ថបទទាក់ទង