Img 1426
Swift cc time

អាជ្ញាប័ណ្ណ«កាស៉ីណូ»ចំនួន៥ទីតាំងត្រូវបានព្យួរ និងលុប ក្រោយរកឃើញជាប់ពាក់ព័ន្ធជាមួយលោក ចេន ហ្សី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី ១៩ ខែកុម្ភៈ បានចេញសេចក្ដីប្រកាសព័ត៌មានអំពីការព្យួរអាជ្ញាប័ណ្ណ និង លុបអាជ្ញាប័ណ្ណ កាស៉ីណូ សរុបចំនួន៥ ទីតាំងក្នុងខេត្តកណ្តាល និង ខេត្តព្រះសីហនុ។ការសម្រេចនេះ ក្រោយរកឃើញថា កាស៊ីណូ ទាំងនេះ គឺមានជាប់ពាក់ព័ន្ធជាមួយ មេឧក្រិដ្ឋកម្ម Online Scam លោក ចេន ហ្សី។

ទីតាំងកាស៊ីណូទាំង៥ កន្លែងនោះ មានជាអាទិ៍៖ កាស៊ីណូ ហ្គោលដេន ហ្វ័រឈូរ រីហ្សត វើលដ៏ ស្ថិតនៅក្នុងភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល,ទី២៖ កាស៊ីណូ ជីន ប៉ី គ្រុប  ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ,ទី៣ កាស៊ីណូ ជីន ប៉ី ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ,ទី៤ កាស៊ីណូ ជី ស៊ី ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និង ទី៥ កាស៊ីណូ ជីន ប៉ី បួន ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។




Khcct banner

អត្ថបទទាក់ទង