681 ezgif.com resize
Swift cc time

ក្រសួងមហាផ្ទៃ បើកដំណើរការ«ប្រព័ន្ធទទួលពាក្យបណ្តឹង»តាមអនឡាញចាប់ពីថ្ងៃទី១៩កុម្ភៈនេះទៅ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី ១៩ កុម្ភនេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«ប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញ» ដែលចាប់ផ្តើមដំណើរការពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ តទៅ។ការដាក់ឱ្យដំណើរការប្រព័ន្ធថ្មីនេះ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការជួយពន្លឿននីតិវិធី ដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋបានឆាប់រហ័ស។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ បានពន្យល់ថា ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការជួយពន្លឿននីតិវិធី ដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋបានឆាប់រហ័ស សំដៅដល់ការដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងបរិហារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធសមត្ថកិច្ច និងសកម្មភាព របស់មន្ត្រីរាជការក្របខណ្ឌក្រសួងមហាផ្ទៃ និង ដើម្បីអង្កេតស្រាវជ្រាវ ស្វែងរកយុត្តិធម៌ ភាពស្អាតស្អំជូនភាគីពាក់ព័ន្ធ។ ក្រសួងមហាផ្ទៃ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញជូនសាធារណជន ទូទៅ ហៅជាភាសាអង់គ្លេស “Complaint Submission System (CSS)” ដោយកំណត់តំណភ្ជាប់ចូលទៅកាន់គេហទំព័រ https://css-gdin.interior.gov.kh/home

បើតាមក្រសួងមហាផ្ទៃ ប្រព័ន្ធថ្មីនេះ សាធារណជន អាចដាក់ពាក្យបណ្តឹងតវ៉ា និងបណ្តឹងបរិហារ ក្នុងប្រព័ន្ធនេះ ដោយគ្រាន់តែបំពេញព័ត៌មានតាមទម្រង់ដែលបានកំណត់ក្នុងប្រព័ន្ធ ឬអាចទាញយកឯកសារសម្រាប់បំពេញពាក្យបណ្តឹងតាមទម្រង់ជាក្រដាស និងធ្វើការទំនាក់ទំនងតាមលេខទូរសព្ទដែលមានក្នុងប្រព័ន្ធ ដើម្បីដាក់បណ្តឹងរបស់ខ្លួន៕



Khcct banner

អត្ថបទទាក់ទង