681 ezgif.com resize
Swift cc time

សម្តេចម៉ែ យាងព្រះរាជដំណើរទស្សនកិច្ចក្នុងស្ថានទូតចិនប្រចាំកម្ពុជា អបអរពិធីបុណ្យចូលឆ្នាំចិន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ Wang Wenbin Chinese Ambassador to the Kingdom of Cambodia

ភ្នំពេញ៖ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នាថ្ងៃទី១៣ កុម្ភៈ បានយាងព្រះរាជដំណើរទស្សនកិច្ចក្នុងស្ថានទូតចិនប្រចាំកម្ពុជា អបអរពិធីបុណ្យចូលឆ្នាំចិន ដែលនេះក៏ជាឱកាសនៃខួបអនុស្សាវរីយ៍លើកទី៧០ នៃព្រះរាជដំណើរទស្សនកិច្ចលើកដំបូងរបស់សម្ដេច"ព្រះបរមរតនកោដ្ឋ"ទៅកាន់ប្រទេសចិន ដោយបង្ហាញពីចំណងមិត្តភាពរវាងកម្ពុជា និងចិន កាន់តែរឺងមាំ និងយូរអង្វែង។

កាលពី៧០ឆ្នាំមុន នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៥៦ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯក រាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» បានយាងបំពេញព្រះរាជទស្សនកិច្ចជាផ្លូវការលើកដំបូងទៅកាន់ប្រទេសចិន បានបើកទំព័រថ្មីជាប្រវត្តិសាស្រ្តសម្រាប់ចំណងមិត្តភាពចិន-កម្ពុជា។

នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ព្រះរាជដំណើរទស្សនកិច្ចរបស់សម្ដេចព្រះមហាក្សត្រីមកកាន់ស្ថានទូតចិន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃព្រះរាជដំណើរទស្សនកិច្ចលើកដំបូងរបស់សម្ដេច"ព្រះបរមរតនកោដ្ឋ"ទៅកាន់ប្រទេសចិន បានបង្ហាញកាន់តែច្បាស់ចំពោះចំណងមិត្តភាពប្រពៃណីរវាងប្រទេសចិននិងកម្ពុជាដែលបង្កើតឡើងដោយថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសទាំងពីរ កាន់តែរឹងមាំ និងមានតម្លៃដ៏មហាសាល។ ការទស្សនកិច្ចរបស់ព្រះអង្គ ក៏នឹងបន្ថែមជំនឿចិត្តយ៉ាងមុតមាំនូវចំណងមិត្តភាពរវាងភាគីទាំងពីរ កំឡុងពេលដែលស្ថានការអន្ថរជាតិកំពុងមានការបម្រែបម្រួល ដោយចំណងនេះនឹងបន្តទៅជំនាន់ក្រោយនិងបន្តអភិវឌ្ឍនាពេលអនាគត។

ដើមស្វាយពីរដើម ដែលសម្ដេច"ព្រះបរមរតនកោដ្ឋ"និងសម្ដេចព្រះមហាក្សត្រី ប្រោសព្រះរាជទានដល់ស្ថានទូត កំពុងបែកមែកសាខាលាស់ស្លឹកខៀវខ្ចីនិងពោរពេញទៅដោយផ្លែផ្កា។ រយៈពេល ៧០ ឆ្នាំកន្លងមកនេះ ចំណងមិត្តភាពដ៏ពិសេសរវាងប្រទេសទាំងពីរ ដែលបង្កើតឡើងដោយផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក ក៏បានទទួលលទ្ធផលផ្លែផ្កាយ៉ាងច្រើន ដូចជាដើមស្វាយពីរដើមនេះ៕


Khcct banner

អត្ថបទទាក់ទង