681 ezgif.com resize
Swift cc time

ក្រសួងវប្បធម៌ ក្រើនរម្លឹកយុវជនក្នុង«ទិវានៃក្តីស្រឡាញ់»កុំឲ្យប្រព្រឹត្តសកម្មភាពខុសឆ្គង ប៉ះពាល់ខ្លួនឯង និងតម្លៃប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងវប្បធម៌ បានក្រើនរម្លឹកដល់យុវជនក្នុង«ទិវានៃក្តីស្រឡាញ់»កុំឲ្យយល់ខុសពីអត្ថន័យនៃទិវានេះ ដោយប្រព្រឹត្តសកម្មភាពខុសឆ្គងមួយចំនួន ដែលបង្កផលប៉ះពាល់អវិជ្ជមានដល់បុគ្គលខ្លួនឯងផ្ទាល់ និងដល់តម្លៃប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណជាតិផងដែរ។ ក្រសួងអំពាវនាវដល់មាតាបិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន ចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរម្លឹកដល់បងប្អូន កូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវានេះឱ្យក្លាយជាឱកាសមួយក្នុងការបង្ហាញអារម្មណ៍មនោសញ្ចេតនា និងកាយវិការ ចែករំលែកនូវក្តីស្រឡាញ់ប្រកបដោយភាពថ្លៃថ្នូរ ស្មោះសបរិសុទ្ធ ចំពោះមនុស្សនៅជុំវិញខ្លួន។

បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យល់ឃើញថា ការសិក្សាស្វែងយល់ឱ្យបានច្បាស់អំពីឫសគល់ និង និងប្រភពនៃទិវានេះ គឺជាភាពចាំបាច់ ដើម្បីចៀសវាងការអនុវត្តខុស និងការបង្កនូវរូបភាព និងបរិយាកាស សង្គមថ្មី ដែលខុសពីចរិតលក្ខណៈដើមនៃសង្គមកម្ពុជាយើង ជាពិសេសសកម្មភាពជ្រួលជ្រើមហួសហេតុប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម កិត្តិយស និងសេចក្តីថ្លៃថ្នូរដល់បុគ្គលខ្លួនឯងនិងអ្នកដទៃ ព្រមទាំង សកម្មភាពទាំងឡាយដោយបង្កផលប៉ះពាល់រយៈពេលវែងដល់អនាគតនៃបុគ្គលខ្លួនឯងផ្ទាល់។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវដល់មាតាបិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរំឭកដល់បងប្អូន កូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវានេះឱ្យក្លាយជាឱកាសមួយក្នុងការបង្ហាញអារម្មណ៍មនោសញ្ចេតនា និងកាយវិការ ចែករំលែកនូវក្តីស្រឡាញ់ប្រកបដោយភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ចំពោះមនុស្សនៅជុំវិញខ្លួនយើងជាអាទិ៍៖

ក្រុមគ្រួសារ ឪពុកម្តាយ ប្ដីប្រពន្ធ កូនចៅ ញាតិមិត្ដ និងកាយវិការចែករំលែកទៅដល់ ជនពិការ កុមារកំព និងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាកផ្សេងទៀត ក្រោមរូបភាព សរសេរលិខិតជូនពរ ការជូនអំណោយផ្សេងៗ ការសំណេះសំណាល ឬការទទួលទានអាហាររួមគ្នា ដោយក្តីសោមនស្សរីករាយ ស្របតាមគន្លងប្រពៃណីដ៏ ល្អត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន របស់ក្រុមគ្រួសារខ្លួន ពិសេសរួមចំណែកថែរក្សា បាននូវអត្តសញ្ញាណជាតិ ដែលកូនខ្មែរគ្រប់ៗរូបមានកាតព្វកិច្ចថែរក្សា និងការពារ៕


Khcct banner

អត្ថបទទាក់ទង