681 ezgif.com resize
Swift cc time

កម្ពុជា-អាម៉េរិករួមគ្នាចាប់ខ្លួនមេ«ឧក្រិដ្ឋជន»ជនជាតិអាម៉េរិកម្នាក់នៅកម្ពុជាពាក់ព័ន្ធគ្រឿងញៀន និងបទឧក្រិដ្ឋនានា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ភ្នាក់ងារពិសេសមកពីសេវាសន្តិសុខការទូត (DSS) នៃការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មក្រៅប្រទេស(OCI) ប្រចាំស្ថានទូតអាម៉េរិក នៅភ្នំពេញ នៃប្រទេសកម្ពុជា បានសម្របសម្រួលដោយជោគជ័យ ក្នុងការនាំខ្លួនឧក្រិដ្ឋជនជាជនជាតិអាម៉េរិកម្នាក់ ដែលត្រូវបានស្វែងរកចាប់ខ្លួននៅក្នុងអាម៉េរិក ពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋមួយចំនួនដូចជា កាប់កាប់អាវុធខុសច្បាប់ និងបទល្មើសឧក្រិដ្ឋមួយចំនួនទៀតពាក់ព័ន្ធនឹងគ្រឿងញៀន។

បើតាមស្ថានទូតអាម៉េរិក ភ្នាក់ងារ DSS បានរកឃើញទីតាំងរបស់បុគ្គលនោះ និង បានធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បីសម្របសម្រួលការចាប់ខ្លួន និង និរទេសចេញពីប្រទេសកម្ពុជា។ពិរុទ្ធជនត្រូវបានចាប់ខ្លួនបញ្ជូនទៅអាម៉េរិកវិញ ក្រោមការគ្រប់គ្រងរបស់ភ្នាក់ងារពិសេស U.S. Marshals Service Deputies។

ទូតអាម៉េរិក បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហការដ៏ល្អប្រកបដោយវិជ្ជាជីវៈ និងប្តេជ្ញាថានឹង រួមគ្នា បញ្ជូនសារយ៉ាងច្បាស់ថា «ចំពោះបុគ្គលទាំងឡាយណាដែលប៉ុនប៉ងគេចខ្លួនពីច្បាប់ នឹងត្រូវបានវែកមុខយកមកផ្តន្ទាទោសតាមច្បាប់។»

Khcct banner

អត្ថបទទាក់ទង