ភ្នំពេញ៖ អគ្គនាយកអន្តោប្រវេសន៍ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បន្តធ្វើការបណ្តេញជនបរទេស ចំនួន ៤៧៩នាក់ (ស្រី១០៤នាក់)មាន៨សញ្ជាតិ ចេញពីកម្ពុជា តាមតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ ដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេស សរុបចំនួន ៤៧៩នាក់ (ស្រី១០៤នាក់) មាន ៨សញ្ជាតិ រួមមាន ហ្វីលីពីន ឥណ្ឌា ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ចិន កូរ៉េ បង់ក្លាដេស និងម៉ាឡេស៊ី។
ក្នុងការបណ្ដេញចេញនោះ មានជនជាតិចិន ចំនួន២៤១នាក់ ជនជាតិហ្វីលីពីន ចំនួន១៩០នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ ដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា៕