681 ezgif.com resize
Swift cc time

ទូតចិនគាំទ្រប្រតិបត្តិការបង្ក្រាប Online Scam ទ្រង់ទ្រាយធំនៅក្រុងបាវិតចាប់ជនសង្ស័យបរទេជាង២០០០នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកអគ្គរដ្ឋទូត​​ចិន​ប្រចាំ​នៅ​កម្ពុជា ​លោក វ៉ាង វិនប៊ីន​(Wang Wenbin)

ស្វាយរៀង៖ អាជ្ញាធរកម្ពុជា នាថ្ងៃទី ៣១ មករា បានបើកប្រតិបត្តិការទ្រង់​ទ្រាយធំបង្ក្រាបទីតាំង Online Scam នៅកាស៊ីណូមួយកន្លែង ដែលមានអគារ​ ២២ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត និងបានចាប់ខ្លួន ជនបរទេសសរុប ២០៤៤ នាក់ ស្រី៧៨នាក់ ភាគច្រើនគឺជាជនជាតិចិន។ប្រមុខទូតចិនប្រចាំនៅកម្ពុជា ប្រកាសគាំទ្រប្រតិបត្តិការបង្ក្រាប Online Scam ទ្រង់ទ្រាយធំនេះ។

ឯកអគ្គរដ្ឋទូត​​ចិន​ប្រចាំ​នៅ​កម្ពុជា ​លោក វ៉ាង វិនប៊ីន​(Wang Wenbin) តាមរយៈបណ្តាញសង្គមផ្លូវការ បានសរសេរថា នៅថ្ងៃទី៣១ ខែមករា កម្លាំងជំនាញកម្ពុជាបានចុះបង្ក្រាបទីតាំង Online Scam ទ្រង់ទ្រាយធំនៅក្រុងបាវិត ខេត្តស្វាយរៀង ហើយបានឃាត់ខ្លួនជនសង្ស័យសញ្ជាតិបរទេស ជាង ២០០០ នាក់។លោកថា ប្រទេសចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និង កម្លាំងជំនាញរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមបប្រព័ន្ធអនឡាញ។

បើតាម ​លោក វ៉ាង វិនប៊ីន​ លោកមានការជឿជាក់ថា«កិច្ចការនេះនឹងបន្តមានវឌ្ឍនភាពថ្មីឥតឈប់ឈរ»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ៣១ មករា អាជ្ញាធរកម្ពុជា បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដោយប្រើកម្លាំងជំនាញសរុបប្រមាណ ៧០០នាក់ ហើយជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបដល់ទៅ ២០៤៤នាក់ ក្នុងនោះជនជាតិចិន ១៧៩២នាក់ វៀតណាម១៧៧នាក់ មីយ៉ាន់ម៉ា១៧៩នាក់ នេប៉ាល់៣០នាក់ ចិនតៃវ៉ាន់៥នាក់ ម៉ាឡេស៊ី១នាក់ ឡាវ២នាក់ ឥណ្ឌា ៣៦នាក់ និងជនជាតិម៉ិកស៊ិក ១នាក់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានថ្លែងចាត់ទុក លទ្ធផលនៃកិច្ចប្រតិបត្តិការនេះ គឺជាការបញ្ជាក់ជូនសាធារណមតិជាតិ និងអន្តរជាតិ ថារាជរដ្ឋាភិបាលកម្ពុជា គ្មានថ្ងៃបន្ធូរដៃឱ្យក្រុមឧក្រិដ្ឋជន មានឱកាសប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scames) ជាដាច់ខាត បើទោះបីជាពេលនេះ រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា បានកំពុងរ៉ាប់រងបន្ទុកដោះស្រាយផលប៉ះពាល់បង្កឡើងដោយអំពើឈ្លានពានពីប្រទេសជិតខាងក៏ដោយ។

យោងតាមរបាយការណ៍ពីក្រសួងមហាផ្ទៃកម្ពុជា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាប Online Scame ចំនួន ៤៨លើក ឃាត់ខ្លួនបញ្ជូនទៅតុលាការ ១៦៨នាក់ និង បណ្ដេញចេញពីកម្ពុជាទៅប្រទេសកំណើត ចំនួន ២.៧២២នាក់។ ឈានចូលខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា ក៏បានចាប់ខ្លួនមេខ្លោងដ៏ធំមួយដែលប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឈ្មោះ ចេន ហ្ស៊ី រួមទាំងបក្សពួក បញ្ជូនទៅប្រទេសចិន បន្ទាប់ពីបានស៊ើបអង្កេតជាច្រើនខែ៕

Khcct banner

អត្ថបទទាក់ទង