681 ezgif.com resize
Swift cc time

កម្ពុជាបន្តបណ្ដេញចេញ«ជនជាតិវៀតណាម១៧៥នាក់»ក្រោយពាក់ព័ន្ធ Online Scams

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ស្វាយរៀង៖ សមត្ថកិច្ចជំនាញ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ បានបណ្តេញជនជាតិវៀតណាម ១៧៥នាក់ (ស្រី៣៩នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ (Online Scams)។

លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ១៧៥នាក់ (ស្រី៣៩នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ (Online Scams)។

ការបណ្តេញចេញនេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕


Khcct banner

អត្ថបទទាក់ទង