ភ្នំពេញ៖ សំណង់អគារអតីតស្ថានទូតអាម៉េរិក និងជាអគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ដែលមានអាយុកាលជាង៦៦ឆ្នាំ នៅថ្ងៃទី២ កុម្ភៈនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញសម្រេចធ្វើការហ៊ុំព័ទ្ធជាបណ្តោះអាសន្ន ដោយយោងតាមការណែនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ការហ៊ុំព័ទ្ធនេះ ធ្វើឡើងក្រោយពីអាជ្ញាធររាជធានីភ្នំពេញ និងក្រសួងរៀបចំដែនដី បានពិនិត្យឃើញថា គុណភាពសំណង់អគារនេះមានការធ្លាក់ចុះខ្សោយយ៉ាងខ្លាំង មិនអាចបន្តស្នាក់នៅបាន និងបានចាត់ថ្នាក់អគារនេះថា ជា “សំណង់ដែលមានសភាពគ្រោះថ្នាក់ដែលអាចកើត មានឡើងភ្លាមៗ” ។ ក្រសួងបានអំពាវនាវឱ្យពលរដ្ឋរស់នៅអាគារនោះចាកចេញជាបន្ទាន់។