ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បានធ្វើការបណ្ដេញជនបរទេស ចំនួន ៤០៦នាក់ មាន៩សញ្ជាតិចេញពីប្រទេស ដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ និងប្រើប្រាស់ QR CODE ក្លែងក្លាយ។
លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនបរទេស សរុបចំនួន ៤០៦នាក់ (ស្រី២៨នាក់) មាន ៩សញ្ជាតិ រួមមាន ចិន ឥណ្ឌូនេស៊ី បង់ក្លាដេស យ៉ូហ្គង់ដានីហ្សេរីយ៉ា កូរ៉េ ឥណ្ឌា ថៃ និងសេរ៉ាឡេអូន ក្នុងនោះ មានជនជាតិចិនចំនួន ១៤០នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា ដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ និងប្រើប្រាស់ QR CODE ក្លែងក្លាយ៕