Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជានាំចេញដំឡូងមីស្រស់ចេញទៅវៀតណាម ប្រមាណជិតពីរលានតោន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កម្ពុជាបាននាំចេញដំឡូងមីស្រស់ចេញទៅប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិត្រពាំងផ្លុង និងច្រកព្រំដែនទ្វេរភាគីដារ 

(រូបភាពដោយ៖មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)

ភ្នំពេញ៖កម្ពុជាបាននាំចេញដំឡូងមីស្រស់ចេញទៅប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិត្រពាំងផ្លុង និងច្រកព្រំដែនទ្វេរភាគីដារ មានចំនួន ជិតពីរលានតោន គឺចំនួន ១,៨២ លានតោន នេះបើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។

ដោយឡែកការនាំចេញដំឡូងមីស្រស់ នៅតាមច្រកព្រំដែនទ្វេរភាគីដារ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះមានចំនួន ៩ ៧៥៥ តោន ដែលសរុបទាំងពីរច្រកក្នុងមួយថ្ងៃមានចំនួន ១១ ៨២៥ តោន។ ចំណែកតម្លៃនៅមាត់ច្រកសម្រាប់ដំឡូងមីសើមគឺ ៤៦០រៀល ក្នុងមួយគីឡូក្រាម៕

(រូបភាពដោយ៖មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)
(រូបភាពដោយ៖មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង