Img 1426
Swift cc time

គម្រោងអភិវឌ្ឍន៍ប្រែក្លាយ«កំពង់ផែក្រុងព្រះសីហនុ»ទៅជា«កំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់» ចាប់ផ្តើមកំណត់ផែនការ និងបង្កើតក្រុមការងារជំនាញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី២៩ មករា បានចាំផ្តើមកិច្ចប្រជុំលើកទី១ គណៈកម្មាធិការសម្របសម្រួលរួម (1st JCC Meeting) នៃគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថា្នក់តំបន់ ដោយបានសម្រេចឯកភាពលើរបៀបវារៈការងារសំខាន់ៗមួយចំនួន។

នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១ គណៈកម្មាធិការសម្របសម្រួលរួម នៃគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថា្នក់តំបន់។

កិច្ចប្រជុំនេះបានពិភាក្សា និងសម្រេចឯកភាពលើរបៀបវារៈការងារសំខាន់ៗ មួយចំនួន រួមមាន៖ (១) ការកំណត់ឯកសារទស្សនទាន អំពី “កំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថា្នក់តំបន់ - Regional Port and Logistics Hub”, (២) ផែនការសកម្មភាពការងារសម្រាប់អនុវត្តគម្រោងដែលមានរយៈពេលសរុបចំនួន២៤ខែ, (៣) ការបង្កើតក្រុមការងារដើម្បីជំរុញការអនុវត្តគម្រោង, (៤) និងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ-ពិគ្រោះយោបល់និងរៀបចំវគ្គបណ្តុះបណ្តាល។

គួររម្លឹកថា គម្រោងអភិវឌ្ឍន៍ផែនការមេនេះគឺជាគំនិតផ្តួចផ្តើមរបស់សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានស្នើសុំការគាំទ្រពីរដ្ឋាភិបាលជប៉ុន សម្រាប់ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថា្នក់តំបន់ ហើយនេះជាចក្ខុវិស័យដ៏ច្បាស់លាស់ដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការតភ្ជាប់ ការប្រកួតប្រជែងផ្នែកដឹកជញ្ជូន-ឡូជីស្ទីក និងការធ្វើសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក៕


Khcct banner

អត្ថបទទាក់ទង