681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន ចោទសួរទូតកូរ៉េខាងត្បូងថ្មី ដើម្បីចង់ដឹងឬសគល់ការស្លាប់និស្សិតកូរ៉េនៅកម្ពុជា តែជនល្មើសបែរចាប់បាននៅថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ស្តាំ៖ លោក Kim Changyong ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងថ្មីប្រចាំនៅកម្ពុជា។

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៩មករានេះ អនុញ្ញាតឱ្យ លោក Kim Changyong ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងថ្មីប្រចាំនៅកម្ពុជា។ក្នុងជំនួបនោះ សម្តេច ហ៊ុន សែន បានចោទសួរទូតថ្មី ដើម្បីចង់ដឹងពីឬសគល់នៃការស្លាប់និស្សិតកូរ៉េនៅប្រទេសកម្ពុជា តែបែរជនល្មើសចាប់បាននៅក្នុងប្រទេសថៃទៅវិញ។

គួររម្លឹកថា នៅខែសីហា ឆ្នាំ២០២៥ និស្សិតកូរ៉េខាងត្បូងម្នាក់ ភេទប្រុស អាយុ២២ឆ្នាំ ត្រូវបានរកឃើញថា បានស្លាប់អំឡុងពេលធ្វើដំណើរមកវិស្សមកាលរដូវក្តៅនៅក្នុងប្រទេសកម្ពុជា ដោយសង្ស័យថា និស្សិតរូបនោះត្រូវបានគេចាប់ជំរិត និងធ្វើទារុណកម្មក្នុងស្រុកខ្មែរ។

ក្នុងជំនួបជាមួយទូតកូរ៉េថ្មី សម្តេច ហ៊ុន សែន បានសម្តែងការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ចំពោះហេតុការណ៍នេះកើតឡើងក្នុងទឹកដីប្រទេសកម្ពុជា។ជាមួយគ្នានោះ សម្តេច ហ៊ុន សែន ថែមទាំងបានចោទសួរទៅកាន់ទូតកូរ៉េថ្មី ដើម្បីឱ្យស្ថានទូតជួយផ្តល់កិច្ចសហការបន្ថែមទៀតជាមួយភាគីកម្ពុជា ពាក់ព័ន្ធជនល្មើសដែលត្រូវបានប៉ូលីសកូរ៉េ និងថៃ បានចាប់ខ្លួនក្នុងទឹកដីថៃ ខណៈហេតុការណ៍ស្លាប់និស្សិតកូរ៉េកើតឡើងក្នុងប្រទេសកម្ពុជា។

បើតាមសម្តេច ហ៊ុន សែន បានអះអាងថា កម្ពុជាក៏ត្រូវការរបាយការណ៍បន្ថែមពីករណីនេះ ដើម្បីស្វែងយល់បន្ថែម និងជាតម្លាភាព សម្រាប់កម្ពុជាយកទៅសិក្សាស្រាជ្រាវ និងបង្កើនប្រុងប្រយ័ត្នបន្ថែមទៀត ការពារហេតុការណ៍នេះកើតឡើងម្តងទៀតក្នុងទឹកដីកម្ពុជា។

លោក Kim Changyong មិនបានឆ្លើយតបភ្លាមៗជាមួយការចោទសួររបស់សម្តេច ហ៊ុន សែន បានទេ ហើយលោកសន្យាថា នឹងរាយការណ៍រឿងនេះ ទៅកាន់រដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីពិនិត្យឆ្លើយតបតាមការស្នើសុំរបស់សម្តេច ហ៊ុន សែន ហើយកូរ៉េត្រៀមរួចរាល់ក្នុងការសហការ។

យោងតាមការប្រកាសរបស់អាជ្ញាធរកូរ៉េខាងត្បូងនៅថ្ងៃទី៨ ខែមករា ២០២៦ ជនសង្ស័យសំខាន់ម្នាក់ ដែលនៅពីក្រោយការធ្វើទារុណកម្ម និង សម្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅកម្ពុជាកាលពីឆ្នាំមុន ត្រូវបានចាប់ខ្លួន នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងដោយប្រតិបត្តិការរួមគ្នា រវាងក្រសួងយុត្តិធម៌កូរ៉េខាងត្បូង ទីភ្នាក់ងារប៉ូលិសជាតិ អង្គភាពស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង និង អាជ្ញាធរថៃ។

ជនសង្ស័យ គឺជាជនជាតិចិនអាយុ ៤២ឆ្នាំរូបនេះ និង មាននាមត្រកូល Ham។ក្រោយការចាប់ខ្លួននេះ ក្រសួងយុត្តិធម៌កូរ៉េខាងត្បូង ធ្វើបត្យាប័នជនសង្ស័យទៅកូរ៉េខាងត្បូងវិញ ដោយសហការជាមួយថៃ៕

Khcct banner

អត្ថបទទាក់ទង