681 ezgif.com resize
Swift cc time

ព្រឹត្តិការណ៍បុណ្យបង្ហើរ«ខ្លែងឯកខ្មែរ និងខ្លែងសេរី» លើកទី២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-២២ កុម្ភៈ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

សៀមរាប៖ ព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី លើកទី២ ខេត្តសៀមរាប ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីចូលរួមថែរក្សាសម្បត្តិវប្បធម៌ អរិយធម៌ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាខេត្តសៀមរាបឱ្យកាន់តែបានច្រើនកុះករ។

បើតាមរដ្ឋបាលខេត្តសៀមរាប ខេត្តសៀមរាប នឹងរៀបចំពិធីប្រកួតបង្ហើរខ្លែងឯក និងខ្លែងសេរី នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់) ចាប់ពីថ្ងៃ ថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ ក្នុងគោលបំណងដើម្បីចូលរួមថែរក្សាសម្បត្តិវប្បធម៌ អរិយធម៌ និងកម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុកពិព័រណ៍បន្លែផ្លែឈើ ពិព័រណ៍ម្ហូបអាហារភូមិមួយផលិតផលមួយ ការសម្តែងល្ខោនបាសាក់ ល្ខោននិយាយ ការប្រគុំតន្ត្រីបុរាណ និងសម័យនាពេលរាត្រី ក៏ដូចជាផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាខេត្តសៀមរាបឱ្យកាន់តែបានច្រើនកុះករ។

សម្រាប់ប្រជាពលរដ្ឋដែលមានចំណាប់អារម្មណ៍មកចូលរួមប្រកួតបង្ហើរ សូមអញ្ជើញមកទទួលពាក្យ និងដាក់ពាក្យស្នើសុំចូលរួមប្រកួតពីក្រុមការងារអនុគណៈកម្មការគ្រប់គ្រង និង បច្ចេកទេសនៃការបង្ហើរខ្លែងឯកខ្មែរ ដែលមានទីតាំងនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត(មណ្ឌល រដ្ឋបាលមន្ទីរខេត្តសៀមរាប) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ (ឈប់ទទួលពាក្យ)៕


Khcct banner

អត្ថបទទាក់ទង