681 ezgif.com resize
Swift cc time

កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ជាលើកទី២ ប្រគល់ជូនរដ្ឋបាលខេត្តឧត្តរមានជ័យ សម្រាប់ជួយដល់ជនភៀសសឹក

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ បានចាត់តំណាងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជាលើកទី២ សម្រាប់ប្រគល់ជូនរដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីផ្គត់ផ្គង់ជួយដល់ជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន កំពុងបន្តស្នាក់នៅតាមមណ្ឌលសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងសម្រាប់ឱ្យរដ្ឋបាលខេត្តចាត់ចែងតាមតម្រូវការចាំបាច់។

សូមជម្រាបជូនថា អំណោយមនុស្សធម៌ដែលប្រគល់ជូនក្នុងឱកាសនេះរួមមាន ភួយ ៣.០០០ រាយ, មុងអង្រុត ៥០០ រាយ, ទឹកបរិសុទ្ធវី-អាកទីវ ៣.០០០កេស និងភេសជ្ជៈវី-កូឡា ៣.០០០កេស ដែលអំណោយទាំងនេះគឺបានមកពីសប្បុរសជន ឧបត្ថម្ភមកកាកបាទក្រហមកម្ពុជា សម្រាប់ចែកជូនដល់ជនភៀសសឹក៕

Khcct banner

អត្ថបទទាក់ទង