ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានធ្វើឱ្យពិភពស្មាតហ្វូនកក្រើកម្តងទៀតដោយបានរៀបចំព្រឹត្តិការណ៍សម្ពោធជាផ្លូវការនូវផលិតផលជំនាន់ថ្មីគឺ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ១ Huawei Mate X7 និងរួមមាន Huawei FreeClip 2, Huawei MatePad 12 X (New) និង Huawei WiFi Mesh 3X Pro។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ (Huawei Innovative Product Launch Event) បានប្រព្រឹទ្ធទៅនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដោយមានវត្តមាន ឯកឧត្តម ខៀវ កាញារីទ្ធ សារព័ត៌មានធំៗក្នុងនិងក្រៅប្រទេសជាច្រើនស្ថាប័ន វត្តមានកំពូល KOL ល្បីៗ ដូចជា លោក ហេង វិសាល និងអ្នកនាងស្រីនា ដើម្បីស្វែងយល់និងទទួលបទពិសោធន៍ផ្ទាល់ពីបច្ចេកវិទ្យា និងនវានុវត្តន៍ចុងក្រោយរបស់ក្រុមហ៊ុន Huawei ។
ឆ្លើយតបលើការស្វែងយល់និងទទួលបទពិសោធន៍ដោយផ្ទាល់ពីកំពូលស្មាតហ្វូនអេក្រង់បត់ Huawei Mate X7 លោក វិសាល និងស្រីនា ថ្លែងថា "Huawei Mate X7 ជានិមិត្តរូបនៃភាពថ្លៃថ្នូរ និងប្រសិទ្ធភាពការងារសម្រាប់ថ្នាក់ដឹកនាំ និងធុរជន"។
សម្រាប់មន្ត្រីរាជការ ប្រធានក្រុមហ៊ុន និងអ្នកជំនួញ ស្មាតហ្វូន Mate X7 មិនគ្រាន់តែជាឧបករណ៍ទំនាក់ទំនងទេ តែវាជា "ការិយាល័យចល័ត" និងជាផ្នែកមួយដែលបង្ហាញពីកិត្យានុភាពនៃអ្នកប្រើប្រាស់។ Huawei Mate X7 ត្រូវបានរចនាឡើងដើម្បីឆ្លើយតបយ៉ាងល្អឥតខ្ចោះចំពោះតម្រូវការទាំងនេះ តាមរយៈចំណុចសំខាន់ៗទាំង ៥ ខាងក្រោម៖
១. ដំណើរការកម្មវិធី Google និងកម្មវិធីប្រើប្រចាំថ្ងៃយ៉ាងរលូន៖ ក្តីបារម្ភរឿងកម្មវិធី Google ត្រូវបានដោះស្រាយយ៉ាងល្អប្រសើរសម្រាប់អ្នកដែលត្រូវធ្វើការងារប្រចាំថ្ងៃ។
• ភាពងាយស្រួលសម្រាប់ការងារ: លោកអ្នកអាចប្រើប្រាស់កម្មវិធីចាំបាច់ដូចជា Gmail, Google Drive, Google Maps, Gemini និង Google Meet និងកម្មវិធីប្រើប្រចាំថ្ងៃផ្សេងទៀតដូចជា ABA, Grab, Facebook, WhatsApp, Telegram, Foodpanda បានយ៉ាងរលូនដោយគ្រាន់តែដំឡើងពី AppGallery ។
• អត្ថប្រយោជន៍: ទាំងការឆែកអ៊ីមែល ត្រួតពិនិត្យឯកសារកិច្ចសន្យា ឬមើលផែនទីចុះបេសកកម្ម លោកអ្នកអាចប្រើប្រាស់បានយ៉ាងរលូន
២. កាមេរ៉ា XMAGE ថតរូបពណ៌ច្បាស់ដូចភ្នែកមើលឃើញ៖ លោកអ្នកអាចថតរូបដូចភ្នែកមើលឃើញ សកម្មភាពក្រុមគ្រួសារ ឬសកម្មភាពដែលមានចលនាលឿនក៏លោកអ្នកថតបានច្បាស់ល្អដែរ ជាពិសេសសម្រាប់ថ្នាក់ដឹកនាំ និងអ្នកជំនួញ កាមេរ៉ាមិនគ្រាន់តែសម្រាប់ថតរូបលេងទេ តែក៏ជាឧបករណ៍កត់ត្រាឯកសារ និងបង្ហាញភាពច្បាស់លាស់។
• គុណភាព និងភាពច្បាស់: បច្ចេកវិទ្យា XMAGE ផ្តល់នូវរូបភាពច្បាស់ដាច់ (Sharpness) ដែលស័ក្តិសមបំផុតសម្រាប់ការថតរូបភាពក្នុងកិច្ចប្រជុំសំខាន់ៗ ការចុះពិនិត្យការដ្ឋាន ឬថតឯកសារ (Scan Documents) ឲ្យច្បាស់ដូចឯកសារដើម។
• Video Conference: កាមេរ៉ាមុខកម្រិតខ្ពស់ ជួយឱ្យការប្រជុំតាមអនឡាញ (Zoom/Teams) ជាមួយដៃគូពាណិជ្ជកម្ម ឬថ្នាក់លើ មានភាពច្បាស់លាស់ បង្ហាញពីវិជ្ជាជីវៈខ្ពស់ទោះបីជាស្ថិតនៅទីណាក៏ដោយ។
៣. ភាពធន់កម្រិតកំពូល ទំនុកចិត្តក្នុងការធ្វើដំណើរ៖ លោកអ្នកអាចចុះពិនិត្យការងារ ឬធ្វើដំណើរញឹកញាប់ ត្រូវការទូរស័ព្ទធន់រឹងមាំ ជៀសវាងការធ្លាក់បែកដោយអចេតនាធ្វើឲ្យខកខានការងារ។
• បច្ចេកវិទ្យាការពារបែក: Mate X7 បំពាក់ដោយកញ្ចក់ Kunlun Glass ជំនាន់ចុងក្រោយ, អេក្រង់ក្នុងមានបន្ទះការពារ 3ស្រទាប់ និងតួខ្លួនផលិតពីកម្រិត Aerospace Grade ដែលធន់នឹងការធ្លាក់បែក ឬការប៉ះទង្គិចដោយចៃដន្យបានយ៉ាងល្អ។
• ការការពារទឹក: មុខងារការពារទឹកកម្រិត IP58 និង IP59 ដែលអាចទប់ទល់នឹងទឹកសីតុណ្ហភាព 80˚ ទោះបីលោកកំពប់កាហ្វេក្តៅលើ Mate X7 នៅតែមានសុវត្ថិភាព។
៤. AI ឆ្លាតវៃ ជាលេខាផ្ទាល់ខ្លួនដ៏មានសមត្ថភាព៖ បច្ចេកវិទ្យា AI នៅក្នុង Mate X7 ដើរតួជាជំនួយការដែលជួយសន្សំពេលវេលាសម្រាប់ថ្នាក់ដឹកនាំដែលមានការងារមមាញឹក។
• ការបកប្រែភាសា: មុខងារ AI Translate អាចបកប្រែភាសាបានភ្លាមៗ (Real-time translation) ដែលជួយសម្រួលដល់ការជជែកជាមួយភ្ញៀវបរទេស ឬដៃគូវិនិយោគអន្តរជាតិ។
• ការសង្ខេបអត្ថបទ និងបំផុសគំនិត: លោកអ្នកអាចប្រើកម្មវិធី AI ជាច្រើនដើម្បីសង្ខេបអត្ថបទ និងបំផុសគំនិតលើការងារឬអាជីវកម្មដូចជា DeepSeek, Gemini, ChatGPT ជាដើម។
• AI សម្រាប់សម្រាប់អាជីវកម្ម (Live Multitask): លោកអ្នកអាចប្រើកម្មវិធីពីរក្នុងពេលតែមួយ ដូចជាមើលឯកសារ និងប្រជុំតាមអនឡាញ (Meets/Zoom/Teams) ធ្វើឲ្យចំណេញពេលវេលា និងជម្រុញឲ្យកិច្ចការលោកអ្នកកាន់តែមានប្រសិទ្ធភាពខ្ពស់។
៥. ការផ្តល់ជូន 5 BIG OFFERS (Exclusive Offers)
ក្រុមហ៊ុន Huawei យល់ច្បាស់ពីតម្លៃពេលវេលា និងអត្ថប្រយោជន៍របស់អតិថិជនកម្រិតខ្ពស់ ដូច្នេះក្រុមហ៊ុន Huawei ធ្វើការផ្តល់ជូន 5 Big Offers ដូចជា៖
• ទី1: បច្ចុប្បន្ន៍តម្លៃ memory ក្នុងពិភពលោកកំពុងឡើងថ្លៃ តែក្រុមហ៊ុន Huawei មិនដំឡើងថ្លៃឡើយ ព្រមទាំង free upgrade memory ជូនអតិថិជនទៀតផង
• ទី2: ផ្តល់ជូនកាស premium Huawei earbuds
• ទី3: ផ្តល់ជូន Original Premium Case + ឆ្នាំងសាកល្បឿនលឿន Huawei 100W SuperCharge
• ទី4: ទទួល Trade in យកទូរស័ព្ទចាស់ដូរយក Huawei Mate X7 ថែមជូន 200$ បន្ថែមទៀត
• ទី5: ធានាលើសគេ ពេញមួយឆ្នាំ លើការធ្លាក់បែកអេក្រង់ក្នុងនិងក្រៅ ដូរអេក្រង់ថ្មីជូនភ្លាម
សរុបមក Huawei Mate X7 គឺជាការវិនិយោគដ៏ត្រឹមត្រូវសម្រាប់លោកអ្នកជាមន្ត្រីរាជការ ប្រធានក្រុមហ៊ុន និងអ្នកជំនួញ។ កំពូលស្មាតហ្វូនអេក្រង់បត់គឺជា "ការិយាល័យចល័ត" ដែលជួយជំរុញភាពជោគជ័យលើកិច្ចការងារ និងអាជីពការងាររបស់លោកអ្នក។
ក្រុមហ៊ុន Huawei បង្ហាញកាសស្តាប់ត្រចៀកថ្មី ទំនើបឆ្នាំ២០២៦
កាសស្តាប់ត្រចៀកថ្មី ទំនើបឆ្នាំ២០២៦ (Huawei FreeClip 2) ត្រូវបានចេញលក់ហើយនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នេះតទៅ។
Huawei FreeClip 2 ជាកាសស្តាប់សម្លេងមានគុណភាពច្បាស់ល្អ ប្រើប្រាស់បានពេញមួយថ្ងៃ។ ជាមួយការឌីហ្សាញបែប C-Bridge វាជាផលិតផលថ្មីទន់ជាងមុន ស្រួលពាក់ មិនឈឺត្រចៀក ទោះពាក់ពេញមួយថ្ងៃ ហើយអាចពាក់ត្រចៀកខាងណាក៏បាន។ កាសនេះអាចភ្ជាប់បានទាំង iOS & Android ឬ Laptop និងមានមុខងារបញ្ជាលើកាសប្តូរបទចម្រៀង ទទួលឬបិទទូរសព្ទ និងបញ្ជាដំឡើងនិងបន្ថយសម្លេងផងដែរ។
លោកអ្នកអាចកុម្ម៉ង់ទុកមុនកំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ១ Huawei Mate X7 និងរួមមាន Huawei FreeClip 2, Huawei MatePad 12 X (New) និង Huawei WiFi Mesh 3X Pro ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 31 មករា 2026 នៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប និង Huawei Showroom គ្រប់សាខាទូទាំងប្រទេសកម្ពុជា៕