681 ezgif.com resize
Swift cc time

តំបន់ធម្មជាតិ«ទេទឹកពុះ»ក្នុងខេត្តកំពង់ស្ពឺ ត្រូវបានបោះបង្គោលកំណត់ព្រំ ដើម្បីការពារ និងអភិរក្ស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ស្ពឺ៖ក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរពាក់ព័ន្ធ នៅថ្ងៃទី ២១ មករានេះ បានសម្រេចក្នុងការបោះបង្គោលកំណត់ព្រំប្រទល់នៅតំបន់អភិវឌ្ឍន៍គោលដៅលម្ហែបៃតងទេទឹកពុះ របស់សហគមន៍តំបន់ការពារធម្មជាតិកោដូន្តី នៃដែនជម្រក សត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។

ការបោះនេះ រៀបចំឡើង ដោយមានការចូលរួម រដ្ឋបាលថ្នាក់ក្រោមជាតិ លោកអភិបាលស្រុកឱរ៉ាល់ លោកមេឃុំ មេភូមិ មន្ត្រីឧទ្យានុរក្ស និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី បានចូលរួមជាសក្ខីភាពក្នុងការបោះបង្គោលព្រំប្រទល់នៅតំបន់គោលដៅលម្ហែបៃតងទេទឹកពុះ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។

លោក ផល លឿន ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបា ដែលការបោះបង្គោលកំណត់ព្រំ តំបន់អភិវឌ្ឍន៍គោលដៅលំហែបៃតង នឹងជំរុញឱ្យមានការអភិវឌ្ឍនៅក្នុងមូលដ្ឋានមានការរីកចម្រើនតាមរយៈការរៀបចំឱ្យតំបន់សហគមន៍មានឱកាសក្នុងការបង្កើនភាពស្អាត ភាពបៃតង និងមានការអភិវឌ្ឍនិងលើកកម្ពស់ជីវភាពនៃសមាជិកសហគមន៍ទាំងមូល។

គួរបញ្ជាក់ថា តំបន់ទេទឹកពុះមានសក្តានុពលធម្មជាតិដ៏ល្អ និងកម្រមួយ គឺមានបាតុភូតធម្មជាតិចម្លែក មានទឹកពុះធម្មជាតិ ដែលទឹកមានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០អង្សារសេ និងមានវាលស្មៅខ្ពស់ៗដ៏ស្រស់ស្អាត ហើយប្រជាជននៅក្នុងតំបន់នោះ ដែលជាជនជាតិដើមភាតិចសួយ រស់នៅ និងមានជំនឿថាជាតំបន់ដ៏ស័ក្ដិសិទ្ធិ មានទេសភាពធម្មជាតិដ៏ល្អប្រណិត និងមានអ្នកទេសចរណ៍ ជាច្រើនមកលំហែកម្សាន្ត ខ្លះអាចចុះត្រាំទឹក និងមានជំនឿក្នុងការព្យាបាលជំងឺតាមបែបធម្មជាតិ ដោយការត្រាំ និង ងូតទឹកក្តៅ កើតចេញពីធម្មជាតិ ឱ្យជាសះស្បើយបានផងដែរ៕


Khcct banner

អត្ថបទទាក់ទង