Img 1426
Swift cc time

កម្ពុជា នឹង«ចុះត្រជាក់» ហើយមានបាតុភូត«ចុះអ័ព្ទ» ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែមករា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកនេះ បានចេញសេចក្តីជូនដំណឹងស្តីពីអាកាសធាតុនៅកម្ពុជា ផ្នែកតំបន់ទំនាបកណ្តាលខាងត្បូង តំបន់ខ្ពង់រាប តំបន់ជួរភ្នំ តំបន់សមុទ្រ និងមាត់សមុទ្រ សីតុណ្ហភាពមានការចុះត្រជាក់ ហើយមានបាតុភូតចុះអ័ព្ទ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។

បើតាមក្រសួង បានឲ្យដឹងថា បាតុភូតនេះនឹងមានឥទ្ធិពលខ្លាំងនៅពេលយប់ និងពេលព្រឹក ប៉ុន្តែវានឹងរលាយបាត់ទៅវិញនៅម៉ោង ៩៖០០ព្រឹក។ បាតុភូតចុះអ័ព្ទនេះ អាចមានការរំខានដល់អ្នកធ្វើដំណើរ ដែលនាំឱ្យមានការលំបាកក្នុង ការមើលឃើញពីចម្ងាយ។

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ សាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាស ចុះអ័ព្ទនេះ ដើម្បីជៀសវាងពីបញ្ហាផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

Khcct banner

អត្ថបទទាក់ទង