681 ezgif.com resize
Swift cc time

បុរសជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចចិនចាប់ឃាត់ខ្លួន ក្រោយលួចឆ្លងដែនចូលកម្ពុជាខុសច្បាប់ និងបានធ្វើការឆបោកតាមអនឡាញ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ឈ្មោះ យៀក វ៉ិន ពីង អាយុ ១៩ឆ្នាំ កាលពីថ្ងៃទី១៦ខែមករាត្រូវបានសមត្ថកិច្ចកម្ពុជានិងចិន សហការចាប់ឃាត់ខ្លួន ក្នុងតំបន់ព្រំដែនប្រទេសចិន ក្រោយបុរសរូបនេះបានឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ បន្ទាប់មកបានលួចឆ្លងដែនវិលត្រឡប់ទៅប្រទេសចិនវិញ ដោយខុសច្បាប់ផងដែរ។ នេះបើយោងតាមស្ថានទូតចិនប្រចាំនៅកម្ពុជា។

បើតាមស្ថានទូតចិនប្រចាំនៅកម្ពុជា បានឲ្យដឹងថា លោក យៀក វ៉ិន ពីង បានធ្វើដំណើរចូលមកកម្ពុជាដោយខុសច្បាប់ ហើយបានធ្វើសកម្មភាពបោកប្រាសតាមបណ្តាញទូរគមនាគមន៍។ ស្ថានទូតចិនបានបង្ហាញថា ទីតាំងដែលប្រព្រឹត្តិអំពើបោកប្រាស់តាមបណ្តាញទូរគមនាគមន៍គឺជាតំបន់ដែលមានឧក្រិដ្ឋកម្មខ្ពស់ ដូចជាការឃុំឃាំង ដោយខុសច្បាប់ ការធ្វើទារុណកម្ម រឺអាចនឹងមានការសម្លាប់ជាដើម។

ចំពោះករណីរបស់លោក យៀក វ៉ិន ពីង ស្ថានទូតចិនបានធ្វើការទំនាក់ទំនងសម្របសម្រួលជាច្រើនដងជាមួយរាជរដ្ឋាភិបាល សមត្ថកិច្ច និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀតរបស់ប្រទេសកម្ពុជា ជំរុញភាគីកម្ពុជាប្រឹងប្រែងក្នុងការងារស្រាវជ្រាវ ដូចជាផលលំបាកក្នុងការរកទីតាំងជាក់លាក់របស់ លោក យៀក វ៉ិន ពីង នៅទូទាំងប្រទេសកម្ពុជា។

ស្ថានទូតចិន បានបញ្ជាក់ថាដោយមានការគាំទ្រខ្លាំងក្លាពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធនៃប្រទេសចិន លោក យៀក វ៉ិន ពីង ត្រូវបានចាប់ខ្លួននៅក្នុងតំបន់ព្រំដែននៃប្រទេសចិន ហើយត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នតាមផ្លូវច្បាប់។

ជាថ្មីម្តងទៀតស្ថានទូតចិនបានរម្លឹកថា ពលរដ្ឋចិនត្រូវតែធ្វើដំណើរចូលមកកម្ពុជាដោយស្របច្បាប់។ លោក យៀក វ៉ិន ពីង បានលួចឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ បន្ទាប់មកបានលួចឆ្លងដែនវិលត្រឡប់ទៅប្រទេសចិនវិញដោយខុសច្បាប់។ ការលួចឆ្លងដែនដោយខុសច្បាប់ គឺជាទង្វើខុសច្បាប់ ហើយជនល្មើសនឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។

ស្ថានទូតចិនបានបញ្ជាក់ថា នឹងបន្តលើកទឹកចិត្តឱ្យភាគីកម្ពុជាបង្កើនការបង្ក្រាបសកម្មភាពឧក្រិដ្ឋកម្មទាំងឡាយ ដូចជាការបោកប្រាសតាមបណ្តាញទូរគមនាគមន៍ ដើម្បីថែរក្សាសុវត្ថិភាព និងសិទ្ធិស្របច្បាប់របស់ពលរដ្ឋចិននៅកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង