681 ezgif.com resize
Swift cc time

ពលរដ្ឋចិនជាច្រើនសម្រុកទៅទូតចិនដើម្បីធ្វើឯកសារចេញទៅប្រទេសកំណើតវិញ ខណៈទូតចិនកំពុងសហការជាមួយអាជ្ញាធរកម្ពុជា ដើម្បីសម្របសម្រួល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកនាំពាក្យក្រសួងការបរទេស លោក GUO JIAKUN 

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី ១៩ មករានេះ បានប្រកាសពីការតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះពលរដ្ឋខ្លួន និងថា ទូតចិនប្រចាំនៅកម្ពុជា កំពុងធ្វើការជាមួយកម្ពុជា ដើម្បីធានាសុវត្តិភាពជូនពលរដ្ឋខ្លួន។ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្រោយពីនៅរយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋចិនជាច្រើននាក់ បាននាំគ្នាសម្រុកទៅស្ថានទូតចិនប្រចាំនៅកម្ពុជា ក្រោយពីកម្ពុជា និង ចិន សហការគ្នាបោសសំអាត ONLINE SCAM។

ឆ្លើយសំណួររបស់ក្រុមអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានជាប្រចាំថ្ងៃ ពាក់ព័ន្ធពលរដ្ឋចិនជាច្រើននាក់សម្រុកបុកទៅទូតចិននៅកម្ពុជា។អ្នកនាំពាក្យក្រសួងការបរទេស លោក GUO JIAKUN បានថ្លែងថា៖ រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុវត្ថិភាពរបស់ពលរដ្ឋចិននៅក្រៅប្រទេស។

បើតាមមន្ត្រីអ្នកនាំពាក្យរូបនេះ អះអាងថា មួយរយៈពេលមកនេះ ភាគីចិន និង កម្ពុជាបានសហការគ្នាយ៉ាងសកម្ម ដើម្បីបង្ក្រាប ONLINE SCAM ហើយសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់។លោកថា ស្ថានទូតចិនប្រចាំនៅកម្ពុជា កំពុងរក្សាការទំនាក់ទំនង និងសម្របសម្រួលជាមួយភាគីកម្ពុជា ដើម្បីអនុវត្តការងារពាក់ព័ន្ធ។

យោងតាមប្រភពព័ត៌មានដែល ស៊ីស៊ីថាមស៍ ទទួលបាន ពលរដ្ឋចិនដែលបានសម្រុកទៅស្ថានទូតចិនប្រចាំនៅកម្ពុជាពេលនេះ គឺភាគច្រើនមិនមាន«លិខិតឆ្លងដែន»ជាប់ខ្លួននោះទេ៕


Khcct banner

អត្ថបទទាក់ទង