681 ezgif.com resize
Swift cc time

អាជ្ញាធររៀបចំស្តារ«សោភ័ណ​ភាព»មហាវិថី ​និង​ផ្លូវ​នានា​នៅ​ជុំវិញ​តំបន់​ផ្សារ​ដេីមគឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ​ នៅថ្ងៃទី ១៨ មករានេះ បានចាប់ផ្តើមរៀបចំលាងសម្អាតអនាម័យ​ មហាវិថីម៉ៅសេទុង​ មហាវិថីព្រះមុន្នីរ៉េត​​ ផ្លូវ២៣០​ និង តំបន់ជុំវិញពាក់ព័ន្ធផ្សារដើមគ​ ដើម្បីតៀមរៀបចំជួសជុល និង កែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញនោះ។ការសម្រេចនេះ ធ្វើឡើងខណៈឱសានវាទនៃការហាមឃាត់លក់ដូរបានចូលជាធរមាន ចាប់ពីថ្ងៃទី ១៨ មករា ឆ្នាំ២០២៦នេះ។

គួរបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ ចាប់​ពី​ថ្ងៃទី១៨​ ខែមករា​ ឆ្នាំ​២០២៦​នេះតទៅ​ នឹងរៀបចំសម្អាតអនាម័យនៅតាមមហាវិថីម៉ៅសេទុង​ មហាវិថីព្រះមុន្នីរ៉េត​ ផ្លូវ២៣០​ និង តំបន់ជុំវិញពាក់ព័ន្ធ​ ជា​ពិសេស​គឺ​​រៀបចំជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យល្អ​ប្រសើរ​ឡើង​វិញ.

ក្នុងប្រតិបត្តិការនេះ អាជ្ញាធររាជធានីភ្នំពេញ​ មិនអនុញ្ញាតឱ្យមានការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចេីមផ្លូវ​ និង ទ្រូងផ្លូវសាធារណៈ​ នៅមហាវិថីមុនីរ៉េត​ មហាវិថីម៉ៅសេទុង និង តំបន់ជុំវិញផ្សារដេីមគ​។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានទទូចជាថ្មីដល់ក្រុមអាជីវករមួយចំនួនតូចមកទទួលយក ការសម្របសម្រួលពីអាជ្ញាធររាជធានី ដើម្បីចូលរួមក្នុងការរៀបចំសណ្តាប់ធ្នាប់ និង របៀបរៀបរយ ក៏ដូចជាការកែលម្អរសោភ័ណ្ឌភាពទីក្រុង ស្របទៅនឹងអ្វីដែលរាជធានីភ្នំពេញ ទទួលបានចំណាប់ថ្នាក់ ជាទីក្រុងគោលដៅទេសចរណ៍ល្អបំផុត ក្នុងចំណោមទីក្រុងធំៗទាំង២០ជុំវិញពិភពលោក សម្រាប់ឆ្នាំ២០២៦។

បើតាមលោកស្រី ដោ សម្ផស្ស ទីតាំងផ្សារដើមគថ្មី ក្រុមអាជីវករទទួលបានអត្ថប្រយោជន៍ជាច្រេីនមានជាអាទិ៍ អនុគ្រោះ ពុំមានការបង់ថ្លៃតូប​ រហូតដល់២ឆ្នាំ​ ពុំតម្រូវប្រាក់កក់ ហើយក្រោយ ២ឆ្នាំ​ តម្លៃតូបត្រឹមតែ៣០ដុល្លារ និងប្រេីទឹកភ្លេីង​ ដោយឥតគិតថ្លៃរហូតដល់៦ខែ។ទីតាំងនេះស្ថិតនៅតាមបណ្តោយ មហាវិថីឈ្នះ-ឈ្នះ ​ក្នុង​សង្កាត់​គោក​រកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និង ត្រូវប្រសិទ្ធនាមថា មជ្ឈមណ្ឌលពាណិជ្ជកម្ម អាស៊ាន-អន្តរជាតិ ឬផ្សារដើមគរថ្មី៕


Khcct banner

អត្ថបទទាក់ទង