681 ezgif.com resize
Swift cc time

លោក ស៊ុន ចាន់ថុល ប្រាប់ទីភ្នាក់ងារសារព័ត៌មានចិនថា កម្ពុជាមិនដែលគិតបោះបង់ការវិនិយោគពីចិន មានតែត្រូវការពង្រឹងទំនាក់ទំនងជាមួយចិនកាន់តែខ្លាំង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៦មករា បានផ្តល់កិច្ចសម្ភាសន៍ពិសេសជូនទីភ្នាក់ងារសារព័ត៌មាន China News Service (CNS) ដែលជាស្ថាប័នព័ត៌មានរដ្ឋដ៏ធំមួយរបស់ចិន ដោយបញ្ជាក់ពីភាពរឹងមាំនៃមិត្តភាពដែកថែប កម្ពុជា-ចិន និងប្តេជ្ញាពង្រីកសក្ដានុពលវិនិយោគបន្ថែមទៀត។

តាមរយៈកិច្ចសម្ភាសនេះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានចិនថា កម្ពុជាមិនដែលគិតបោះបង់ការវិនិយោគពីប្រទេសចិននោះឡើយ ហើយកម្ពុជាលើកទឹកចិត្តឱ្យសហគ្រាសចិនកាន់តែច្រើនថែមទៀតមកវិនិយោគនៅកម្ពុជា។ ផ្ទុយពីអ្វីដែលសារព័ត៌មានបរទេសមួយចំនួន បានចុះផ្សាយថា កម្ពុជាកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន​ នៅក្រោមបរិបទសង្គ្រាមពាណិជ្ជកម្មចិន-អាម៉េរិក ជាពិសេសក្នុងវិស័យការវិនិយោគចិន និងការនាំចូលវត្ថុធាតុដើម។

លោកឧបនាយករដ្ឋមន្រ្តី បានឲ្យដឹងថា អស់រយៈពេលជាយូរមកហើយ ប្រទេសចិនបានផ្តល់ការគាំទ្រដ៏សំខាន់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ជំរុញការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយទទួលបានការអរគុណយ៉ាងជ្រាលជ្រៅពីសំណាក់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

បើតាមលោកឧបនាយករដ្ឋមន្រ្តីបានថ្លែងប្រាប់CNS យ៉ាងដូច្នេះថា៖"ចំពោះមិត្តភក្តិដែកថែបចិនរបស់យើង ចំណុចដ៏សំខាន់មួយគឺ៖ ការវិនិយោគនៅកម្ពុជា គឺត្រូវបានស្វាគមន៍ ហើយយើងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីគាំទ្រការវិនិយោគពីប្រទេសចិន"។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ឆ្នាំនេះ លោកនឹងធ្វើដំណើរទៅប្រទេសចិនបំពេញបេសកកម្មទាក់ទាញវិនិយោគ ដើម្បីបង្កើតទំនាក់ទំនងជាមួយសហគ្រាសចិន លើកទឹកចិត្តឱ្យពួកគេបន្ថែមការវិនិយោគទៅកម្ពុជាឱ្យកាន់តែច្រើន។

មន្រ្តីជាន់ខ្ពស់កម្ពុជារូបនេះ បានបន្តថា ដោយសារតែទទួលបានផលប្រយោជន៍ពីការជួយនិងគាំទ្រពីប្រទេសចិន សេដ្ឋកិច្ចកម្ពុជាបានសម្រេច និងរក្សាបានជាមធ្យមកំណើនប្រចាំឆ្នាំប្រហែល៧% ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ កម្ពុជាត្រូវការពង្រឹងទំនាក់ទំនងកម្ពុជា-ចិនឱ្យខ្លាំងថែមទៀត ដូចដែលចិនមានសុភាសិតមួយពោលថា "សាច់ញាតិនៅឆ្ងាយមិនល្អដូចអ្នកជិតខាងនៅក្បែរគ្នា" ហើយប្រទេសចិនគឺជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់កម្ពុជា៕

Khcct banner

អត្ថបទទាក់ទង