681 ezgif.com resize
Swift cc time

តុលាការ ចេញដីកាឃុំខ្លួនលោក លី គួង មេក្លោង Online Scams

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ មករា បានសម្រេចចេញដីកាឃុំខ្លួនលោក លី គួង ដែល​ជា​អ្នក​ជំនួញដ៏ធំ​មួយ​រូប​នៅកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ ពាក់ព័ន្ធឧក្រិដ្ឋកម្ម Online Scam។ការសម្រេចចោទប្រកាន់នេះ ធ្វើឡើងក្រោយពីតុលាការកម្ពុជាបើកការស្រាវជ្រាវតាំងពីឆ្នាំ២០១៩មក។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន លោក លី គួង ត្រូវបានតុលាការកម្ពុជាសម្រេចចោទប្រកានជាច្រើនបទល្មើសដូចជាការរកស៊ីមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច បទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង និង បទសម្អាតប្រាក់ ដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា និង ទីកន្លែងផ្សេងទៀត ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

ក្រោយការចោទប្រកាន់ លោក លី គួង ត្រូវបានបញ្ជូនទៅកាន់មណ្ឌលអប់រំកែប្រែ ដើម្បីអនុវត្តតាមដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ។សំណុំរឿងនេះ កំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតមកផ្តន្ទាទោសតាមច្បាប់។

គួរបញ្ជាក់ថា លោក លី គួង ធ្លាប់ត្រូវបានបណ្តាញ​ព័ត៌មាន ​BBC​ របស់​អង់​គ្លេស​បាន​ផ្សព្វ​ផ្សាយ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​មួយ ដោយ​លើក​ឈ្មោះ​ លោក លី គួង ជា​ម្ចាស់​ទីតាំងមួយ​កន្លែង​ឈ្មោះ ហ័ងឡឺ (Huang Le) ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​ទីតាំង​នៃ​ការ​ជួញដូរ​មនុស្ស បង្ខាំង​មនុស្ស និង​បង្ខំ​មនុស្ស​ឱ្យធ្វើការ​ ដើម្បី​បោក​បញ្ឆោត​ប្រាក់​របស់​គេ។តែកាលណោះលោក លី គួង ចេញមុខ​ច្រានចោល៕


Khcct banner

អត្ថបទទាក់ទង