681 ezgif.com resize
Swift cc time

កម្លាំងសមត្ថកិច្ចកម្ពុជា-កូរ៉េខាងត្បូង ចាប់បានជនសង្ស័យចំនួន ២៦នាក់ ពាក់ព័ន្ធនឹងOnline Scams និងឧក្រិដ្ឋកម្មផ្លូវភេទ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបតំណាង

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច កម្ពុជា-កូរ៉េ បានសហការគ្នាចាប់ខ្លួនជនសង្ស័យចំនួន ២៦នាក់ ពាក់ព័ន្ធនឹងការឆបោកតាមអ៊ីនធឺណិត និង ឧក្រិដ្ឋកម្មផ្លូវភេទ លើពលរដ្ឋកូរ៉េខាងត្បូង។ ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីក្រុមជនសង្ស័យទាំងនេះ បានជំរិតទារប្រាក់ប្រមាណជាង ១៨លានដុល្លារ ពីជនជាតិកូរ៉េខាងត្បូងចំនួន ១៦៥ នាក់ និង មានការបង្ខិតបង្ខំស្រី្តជនរងគ្រោះជាច្រើននាក់ ផលិតវីដេអូ និង រូបភាពអាសអាភាស ដើម្បីចែកចាយ។

យោងតាមរបាយការណ៍ពីការិយាល័យប្រធានាធិបតីកូរ៉េ ចេញផ្សាយដោយ Reuters បានរាយការណ៍ថា សមត្ថកិច្ចកម្ពុជា-កូរ៉េខាងត្បូង បានចាប់ខ្លួនជនសង្ស័យចំនួន ២៦នាក់ ដែលពាក់ព័ន្ធនឹងការឆបោកតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មផ្លូវភេទលើពលរដ្ឋកូរ៉េខាងត្បូង។ ប្រតិបត្តិការណ៍នេះរកឃើញថា ជនសង្ស័យទាំងនេះបានជំរិតទារប្រាក់ប្រមាណ ២៦,៧ ពាន់លានវ៉ុន (ប្រហែល ១៨,២៥ លានដុល្លារ) ពីជនជាតិកូរ៉េខាងត្បូងចំនួន ១៦៥ នាក់ ដោយក្លែងបន្លំជាមន្ត្រីប៉ូលីស ឬនិយតករហិរញ្ញវត្ថុ។ បន្ថែមពីនេះ ក៏មានការបង្ខិតបង្ខំជនរងគ្រោះជាស្ត្រីជាច្រើននាក់ ឱ្យបង្កើតវីដេអូ និងរូបភាពអាសអាភាស ដើម្បីចែកចាយ ដែលនេះជាឧក្រិដ្ឋកម្មផ្លូវភេទ។

ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងដោយសមត្ថកិច្ចកម្ពុជា ដោយមានការគាំទ្រ និងជំនួយពីក្រុមការងារ និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង។ ជនសង្ស័យទាំងនេះ នឹងត្រូវប្រគល់ជូនទៅកូរ៉ខាងត្បូង ដើម្បីកាត់ទោសតាមផ្លូវច្បាប់៕

Khcct banner

អត្ថបទទាក់ទង