681 ezgif.com resize
Swift cc time

ស្ថាប័នជាង១០ ផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹក ដែលរងផលប៉ះពាល់ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ស្ថាប័នជាង១០ រួមមាន រួមមាន យូនីសេហ្វ អង្គការទស្សនៈពិភពលោក អង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការសង្គ្រោះកុមារនៅក្នុងប្រទេសកម្ពុជា UNFPA, អង្គការ TPO , និង FH Cambodia បន្តផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹក ដែលរងផលប៉ះពាល់ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ឆ្លើយតបនឹងតម្រូវការចាំបាច់លើវិស័យអប់រំ អាហារ ជម្រក សុខភាព អនាម័យ ការរស់នៅ និងការការពារ។ នេះបើយោងតាមរបាយការណ៍នៃ Humanitarian Response Forum នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍នៃ Humanitarian Response Forum នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ថ្វីត្បិតបទឈប់បាញ់បានចូលជាធរមាន តែមានជនភៀសសឹកមួយចំនួនពុំទាន់អាចត្រលប់ទៅលំនៅឋានវិញនៅឡើយ ដោយសារតែមានការកំណត់ទីតាំងដែលមិនទាន់បានបោសសម្អាតកាកសំណល់សេសសល់ពីការបាញ់ផ្លោងពីយោធាថៃ ដែលបានឈ្លានពានកាលពីខែធ្នូ មកលើប្រទេសកម្ពុជាតាមតំបន់មួយចំនួនជាប់នឹងព្រំដែនថៃ។ អង្គការទាំងនោះរួមមាន យូនីសេហ្វ អង្គការទស្សនៈពិភពលោក អង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការសង្គ្រោះកុមារនៅក្នុងប្រទេសកម្ពុជា UNFPA, អង្គការ TPO , និង FH Cambodia បានចូលរួមចំណែកទៅកាន់តំបន់ដែលប៉ះពាល់ទៅលើវិស័យផ្សេងៗគ្នា។

ដើម្បីអាចគាំទ្រដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ស្ថាប័នមួយចំនួនបន្តផ្តល់ការគាំទ្រឆ្លើយតបនឹងតម្រូវការចាំបាច់មួយចំនួនលើវិស័យអប់រំ អាហារ ជម្រក សុខភាព អនាម័យ ការរស់នៅ និងការការពារ។ បើតាម Humanitarian Response Forum តម្រូវការពាក់ព័ន្ធនឹងការអប់រំ រួមមានការជួសជុលសាលារៀនដែលខូច និងសម្ភារៈសិក្សា ដល់កុមារនៅជំរំដោយបណ្តោះអាសន្ន។ ចំណែកឯ ពាក់ព័ន្ធនឹងសុខភាព រួមមានការពិនិត្យជាប្រចាំសម្រាប់កុមារអាយុក្រោមប្រាំឆ្នាំ ដើម្បីគាំទ្រដល់ការអនុវត្តការចិញ្ចឹមទារក និងកុមារតូច (IYCF) ក្នុងភាពអាសន្ននេះ ជាពិសេស ការព្រួយបារម្ភដែលបានរាយការណ៍ជាទូទៅរួមមានជំងឺរាគរូស ការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ កង្វះអាហារូបត្ថម្ភ និងស្ថានភាពសុខភាពផ្លូវចិត្តរបស់កុមារក្នុងស្ថានភាពនេះ។

បើតាមក្រសួងមហាផ្ទៃ គិតត្រឹមម៉ោង៦ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ ពលរដ្ឋភៀសសឹក១៨៨០នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញម្សិលមិញ ខណៈពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១៥៩៥៩២នាក់៕

Khcct banner

អត្ថបទទាក់ទង