681 ezgif.com resize
Swift cc time

ចលនាប្រឡង «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»ឆ្នាំ២០២៦ ជ្រើសរើសសហគ្រាស ក្រុមហ៊ុន ដែលជួយពង្រឹងការដោះស្រាយវិវាទការងារ និងបង្កើនផលិតភាពការងា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងការងារ ប្រកាសជ្រើសរើសសហគ្រាស ក្រុមហ៊ុន រោងចក្រ ចូលរួមក្នុងចលនាប្រឡងប្រណាំង «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» សម្រាប់ឆ្នាំ២០២៦ ដើម្បីចូលរួមលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនង វិជ្ជាជីវៈ សំដៅបង្កើតនូវវប្បធម៌អនុលោមភាពការងារ ពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារនៅថ្នាក់ សហគ្រាស ក្រុមហ៊ុន រោងចក្រ ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើនផលិតភាពការងារ។

បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចលនាប្រឡងប្រណាំង «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» សម្រាប់ឆ្នាំ២០២៦ បង្កើតឡើងក្នុងគោលបំណងលរួមលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនង វិជ្ជាជីវៈ សំដៅបង្កើតនូវវប្បធម៌អនុលោមភាពការងារ ពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារនៅថ្នាក់ សហគ្រាស ក្រុមហ៊ុន រោងចក្រ ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើនផលិតភាពការងារ។

ដើម្បីចូលរួមចលនាប្រឡងប្រណាំងនេះ សូមដាក់ពាក្យស្នើសុំចូលរួមក្នុងប្រព័ន្ធ SICMS ដែលមានតំណភ្ជាប់https://siems.mlvt.gov.kh/com/peaceful_register/ ដោយកាលបរិច្ចេទដល់ថ្ងៃទី១៨ មករា ២០២៦។

គួរបញ្ជាក់ថា សហគ្រាស ចំនួន ៣៦ ត្រូវបានគណៈកម្មការវាយតម្លៃ និងជ្រើសរើសឱ្យទទួលពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ប្រចាំឆ្នាំ២០២៥ ដោយមានការប្រគល់ជូនផ្ទាល់ពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដោយក្នុងនោះ សហគ្រាសផ្នែកកាត់ដេរសម្លៀកបំពាក់ ចំនួន ១៥, ផ្នែកផលិតស្បែកជើង ចំនួន ៤, ផ្នែកផលិតផលិតផលធ្វើ ដំណើរនិងកាបូប ចំនួន ៣, ផ្នែកអេឡិចត្រូនិក ចំនួន ៤, សេវាកម្មហិរញ្ញវត្ថុ ចំនួន ៥, ឧស្សាហកម្ម ទេសចរណ៍ ចំនួន ៣, ផ្នែកបង្គុំរថយន្ត ចំនួន ១ និងផ្នែកផ្សារទំនើប ចំនួន ១៕

Khcct banner

អត្ថបទទាក់ទង