681 ezgif.com resize
Swift cc time

លោក ចេន ហ្សី និង បក្សពួក២នាក់ទៀតត្រូវបានចាប់ខ្លួននៅកម្ពុជាបញ្ជូនទៅចិន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖លោក ចេន ហ្សី (Chen Zhi) ជាម្ចាស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និងបក្សពួកចំនួន២នាក់ទៀត នៅថ្ងៃទី ៦ មករានេះ ត្រូវបានចាប់ខ្លួននៅប្រទេសកម្ពុជា ហើយបញ្ជូនទៅកាន់ប្រទេសចិន។ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងក្រោយពីអាជ្ញាធរចិន និងកម្ពុជា បានបើកការស្រាវជ្រាវអស់ជាច្រើនខែដែលពាក់ព័ន្ធឧក្រិដ្ឋកម្មឆ្លងដែន។

យោងតាមក្រសួងមហាផ្ទៃកម្ពុជា បានគូសបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងផ្អែកតាមសំណើរបស់អាជ្ញាធរ មានសមត្ថកិច្ចនៃប្រទេសចិន សមត្ថកិច្ចកម្ពុជា បានចាប់ខ្លួនពលរដ្ឋចិនចំនួន៣នាក់ រួមមាន ឈ្មោះ Chen Zhi ឈ្មោះ Xu Ji Liang និង ឈ្មោះ Shao Ji Hui បញ្ចូនទៅកាន់ប្រទេសចិនវិញ។

ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ចនព្រះរាជាណាចក្រកម្ពុជា និង សមត្ថកិច្ចចិន បានសហការស៊ើបអង្កេតរួមគ្ន អស់រយៈពេលជាច្រើនខែ។លោក Chen Zhi ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកសញ្ញាតិខ្មែរ ដោយផ្អែកតាមច្បាប់សញ្ជាតិ ព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥។

គួបញ្ជាក់ថា លោក ចេន ហ្សី (Chen Zhi) មានដើមកំណើតជាជនជាតិចិន ដែលគេស្គាល់ជាម្ចាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប កំពុងរកស៊ីខាងវិស័យអចលនទ្រព្យ ផ្សារទំនើប ធនាគារ និង វិស័យជាច្រើនទៀតនៅកម្ពុជា តាំងពីឆ្នាំ២០១៥។លោកត្រូវបាន តុលាការឧក្រិដ្ឋកម្មចិន បានស៊ើបអង្កេតក្នុងបទសង្ស័យពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ និង ការលាងលុយកខ្វក់ដ៏សម្បើម៕


Khcct banner

អត្ថបទទាក់ទង