681 ezgif.com resize
Swift cc time

ក្រសួងប្រៃសណីយ៍ ដាក់ឱ្យប្រើប្រាស់កម្មវិធីបកប្រែ TranslateKH ជំនាន់ទី២ ដោយឥតគិតថ្លៃ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ បានដាក់កម្មវិធីបកប្រែ TranslateKH ជំនាន់ទី២ ដែលជាសាធារណជនអាចប្រើប្រាស់ ដោយឥតគិតថ្លៃ ដើម្បីបកប្រែពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរវិញបានលឿនរហ័ស។ កម្មវិធីនេះ មានសមត្ថភាពខ្ពស់អាចយល់និងធ្វើការបកប្រែផ្អែកតាមបរិបទនៃខ្លឹមសារបកប្រែជាជាងបកប្រែផ្អែកតាមសំណង់ឃ្លាប្រយោគ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត រួមបញ្ចូលជាមួយនិងបច្ចេកទេសសិក្សាស៊ីជម្រៅ (Deep Learning) និងម៉ូដែលភាសាធំ (Large Language Model)។

កម្មវិធីបកប្រែ TranslateKH ត្រូវបានបង្កើតឡើងសម្រាប់បកប្រែពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរវិញបានលឿនរហ័ស។ ក.ប.ទ. បានបង្កើតកម្មវិធីទូរសព្ទគឺ TranslateKH ជំនាន់ទី២ និងបានដាក់ដំណើរការនៅក្នុង PlayStore និង AppStore ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាញយកបានដោយឥតគិតថ្លៃ។ បន្ថែមលើនេះ ក.ប.ទ. ក៏បានបង្កើតគេហទំព័រថ្មីមួយទៀតដែលមានអាសយដ្ឋាន www.translate.kh ដើម្បីឱ្យសាធារណជនងាយស្រួលចូលប្រើប្រាស់តាមកុំព្យូទ័រ និងងាយចងចាំឈ្មោះអាសយដ្ឋានគេហទំព័រផងដែរ ដែលជាសាធារណជនអាចប្រើប្រាស់ ដោយឥតគិតថ្លៃចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

កម្មវិធីនេះត្រូវបានអភិវឌ្ឍឡើងដោយ អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងគោលបំណងផ្តល់ជូនសាធារណជននូវដំណោះស្រាយបកប្រែភាសាខ្មែរទៅភាសាផ្សេងទៀតប្រកបដោយភាពត្រឹមត្រូវអាចទទួលយកបាន។ កម្មវិធី TranslateKH មានសមត្ថភាពមិនត្រឹមតែអាចបកប្រែផ្តល់នូវភាពត្រឹមត្រូវដូចកម្មវិធីបកប្រែឈានមុខគេនៅលើពិភពលោកដូចជា Google Translate នោះទេតែ កម្មវិធី TranslateKH នឹងធានាថាព័ត៌មានអត្តសញ្ញាណរបស់អ្នកប្រើប្រាស់មិនត្រូវបានរក្សាទុកឡើយ (មិនតម្រូវឱ្យមានគណនី Login ទេ) ហើយទិន្នន័យត្រូវបានរក្សាទុកដោយសុវត្ថិភាពនៅលើក្លោដក្នុងស្រុក (Local Cloud)៕

Khcct banner

អត្ថបទទាក់ទង