681 ezgif.com resize
Swift cc time

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅក្រុងតាខ្មៅ ត្រូវបានបើកការសាងសង់ជាផ្លូវការ គ្រោងនឹងបញ្ចប់ការសាងសង់ ១០០% នៅចុងឆ្នាំ២០២៦

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

កណ្ដាល៖សួនច្បារស្ទឹងព្រែកត្នោត បែបស៊ីវីល័យ ស្រស់ស្អាត និង ទាន់សម័យ នៅប៉ែកខាងត្បូងស្ទឹង ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ។គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតនេះ មានប្រវែងសួនសាធារណៈ ៥៩០ម៉ែត្រ និង គ្រឿងបង្គំថ្មីប្រវែង ៤៥០ម៉ែត្រ គ្រោងនឹងបញ្ចប់ការសាងសង់ ១០០% នៅចុងឆ្នាំ២០២៦។

យោងតាមរបាយការណ៍ពីអាជ្ញាធរខេត្តកណ្តាល បានគូសបញ្ជាក់ថា គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល មានប្រវែងសួនសាធារណៈ ៥៩០ម៉ែត្រ និង គ្រឿងបង្គំថ្មីប្រវែង ៤៥០ម៉ែត្រ។រៀបចំចំនួន ៣ ថ្នាក់ ដោយថ្នាក់ទី១មានផ្លូវថ្មើរជើងដើរកំសាន្តក្នុងសួន ផ្លូវជិះកង់ និងរត់ហាត់ប្រាណ សួនបៃតង់ សួនកំសាន្តកុមារ កន្លែងហាត់ប្រាណសំរាប់មនុស្សចាស់ កន្លែងអង្គុយលំហែតាមសួន អាហារដ្ឋាន (Food Court)  អំពូលភ្លើងបំភ្លឺផ្លូវ និង បំភ្លឺតាមសួនចំណតរថយន្តក្រុង ចំណតរថយន្ត និង ចំណតម៉ូត។

ចំណែកឯថ្នាក់ទី២ មានជម្រាលសម្រាប់ជនពិការ ផ្លូវដើរកំសាន្តថ្មើរជើង អគារហាងកាហ្វេ រួមជាមួយបន្ទប់ទឹកសាធារណៈ សួនស្មៅ និង រុក្ខជាតិតូចៗ ជណ្តើរ រង្គសាលសម្រាប់អង្គុយលេង ឆ័ត្រដែក ដែលមានទម្រង់ដូចផ្សិត និង មានកន្លែងអង្គុយជ្រកពីក្រោម មានអំពូលភ្លើងបំភ្លឺតាមសួន។ រីឯ ថ្នាក់ទី៣ មានរៀបចំជា ជម្រាលសម្រាប់មនុស្សចាស់ និង ជនពិការ ផ្លូវដើរកំសាន្តថ្មើរជើង សួនរុក្ខជាតិតូចៗ រួមជាមួយកន្លែងអង្គុយលំហែមាត់ទឹក ជាមួយ បង្កាន់ដៃបេតុង និង ដែក ហើយមានបំពាក់អំពូលភ្លើងសូឡាបំភ្លឺតាមបង្កាន់ដៃច្រាំងស្ទឹង៕


Khcct banner

អត្ថបទទាក់ទង