681 ezgif.com resize
Swift cc time

ទូតចិននាំយកសម្ភារៈ«ជំនួយមនុស្សធ៌មជាបន្ទាន់»ទៅជូនជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បន្ទាយមានជ័យ៖ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី ៣ មករានេះ បាននាំយកអំណោយរបស់រដ្ឋាភិបាលចិនជូនជនភៀសសឹកនៅមណ្ឌលសុវត្ថិភាព ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ពិធីរៀបចំឡើងដោយមានឯកអគ្គរដ្ឋទូត​ចិន ​លោក Wang Wenbin លោក គង់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ឌិត ទីណា។

ក្នុងនាមជាម្ចាស់ជំនួយ​ លោក Wang Wenbin បានសម្តែងនូវសេចក្តីរីករាយ ដែលបានមកចែកចាយសម្ភារៈជំនួយមនុស្សធ៌មជាបន្ទាន់ ដែលផ្តល់ដោយរដ្ឋាភិបាលចិន ។លោកថា សម្ភារៈជំនួយពីរដ្ឋាភិបាលចិនផ្នែកទីពីរ ក៏នឹងឆាប់ដឹកញ្ចូនដល់កម្ពុជាហើយ។លោកជូនពរប្រជាជនដែលរង់បះពាល់ពីជម្លោះព្រំដែនទាំងឡាយ នឹងត្រឡប់ទៅផ្ទះវិញយ៉ាងឆាប់រហ័ស និងឆ្ពោះទៅរកប្រក្រតិភាពជីវភាពយ៉ាងឆាប់រហ័ស។

លោក Wang Wenbin ថែមទាំងបានសង្កត់ធ្ងន់ថា "ក្នុងនាមជាមិត្តដែកថែបនៃប្រទេសកម្ពុជា ភាគីចិននឹងគាំទ្រកម្ពុជារក្សាស្ថិរភាពនិងការអភិវឌ្ឍន៍ ឈានទៅភាពរុងរឿងនិងការស្តឡើងវិញដូចពេលមុន"។

ចំណែកលោក គង់ គីម តំណាងរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានបញ្ជូនជំនួយមកកម្ពុជា ដែលនេះជាការរួមចំណែករំលែកការលំបាកជាមួយរាជរដ្ឋាភិបាល ពិសេសជនភៀសសឹក ដែលជានិច្ចកាលភាគីមិត្តចិនតែងតែគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការទៅវិញទៅមក។

គួរបញ្ជាក់ថា រដ្ឋាភិបាលចិន បានផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ២០លានយ័ន ប្រហែលជាង ២,៦ លានដុលា្លរអាមេរិក សម្រាប់ជនភៀសសឹកកម្ពុជា ដែលត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋាន ដោយ​សារជម្លោះព្រំដែនកម្ពុជា–ថៃ។សម្ភារៈជំនួយពីរដ្ឋាភិបាលចិនផ្នែកទីពីរ ក៏នឹងឆាប់ដឹកញ្ចូនដល់កម្ពុជាហើយ៕


Khcct banner

អត្ថបទទាក់ទង