681 ezgif.com resize
Swift cc time

លោកស៊ីជិនពីង នឹងជួបជាមួយមេដឹកនាំកូរ៉េខាងត្បូង ជជែកគ្នាបន្ធូរបន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ ប្រមុខរដ្ឋចិនលោកស៊ីជិនពីង នឹងជួបជជែកគ្នាជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung នៅក្នុងទីក្រុងប៉េកាំងនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ ដោយជំនួបរវាងលោកទាំងពីរនេះនឹងជជែកគ្នាអំពីទំនាក់ទំនងសេដ្ឋកិច្ចនិង បន្ថយភាពតានតឹងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។

យោងតាមការចេញផ្សាយដោយកាសែតកូរ៉េយ៉ុនហាប់ លោកប្រធានាធិបតី Lee Jae Myung មានគម្រោងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាក់ស្តែង និងកិច្ចខិតខំប្រឹងប្រែងសន្តិភាពនៅលើឧបទ្វីបកូរ៉េ នៅក្នុងកិច្ចពិភាក្សាកំពូលរបស់លោកជាមួយលោកប្រធានាធិបតីចិន ស៊ីជិនពីង នៅសប្តាហ៍ក្រោយ នេះបើយោងតាមទីប្រឹក្សាសន្តិសុខជាតិ Wi Sung-lac បានបញ្ជាក់នៅថ្ងៃសុក្រនេះ។

លោក Lee គ្រោងនឹងមកដល់ទីក្រុងប៉េកាំងនៅថ្ងៃអាទិត្យនេះ ធ្វើកិច្ចប្រជុំកំពូលជាមួយលោក ស៊ី នៅថ្ងៃចន្ទ ហើយបន្ទាប់មកធ្វើដំណើរទៅកាន់ទីក្រុងសៀងហៃនៅថ្ងៃអង្គារ សម្រាប់ការស្នាក់នៅរយៈពេលពីរថ្ងៃ ក្នុងអំឡុងពេលនោះ លោកនឹងទៅទស្សនាទីតាំងប្រវត្តិសាស្ត្រដែលធ្លាប់បម្រើការជារដ្ឋាភិបាលបណ្ដោះអាសន្ននៃសាធារណរដ្ឋកូរ៉េក្នុងអំឡុងពេលអាណានិគមរបស់ជប៉ុន។ មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងវិស័យដូចជាការវិនិយោគខ្សែសង្វាក់ផ្គត់ផ្គង់ សេដ្ឋកិច្ចឌីជីថល បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរប្រជាជនទៅប្រជាជន ទេសចរណ៍ និងការឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន។

ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងលោក Wi Sung-lac 

តាមទីប្រឹក្សាសន្តិសុខជាតិលោក Wi Sung-lac កូរ៉េខាងត្បូង នឹងស្នើសុំឱ្យប្រទេសចិនដើរតួនាទី «ស្ថាបនា» ក្នុងការបង្កើត «របកគំហើញមួយក្នុងការដោះស្រាយបញ្ហានៅលើឧបទ្វីបកូរ៉េ»៕

Khcct banner

អត្ថបទទាក់ទង