681 ezgif.com resize
Swift cc time

អាជ្ញាធរឃាត់ខ្លួនជនសង្ស័យម្នាក់ ធ្វើសកម្មភាព«គំរាមទារប្រាក់ និងឆបោក»ឱ្យផ្ទេរប្រាក់ តាមប្រព័ន្ធអនឡាញ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ០១រូប ឈ្មោះ គ.ណ.រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ដោយជនសង្ស័យបានប្រើប្រាស់គណនីតេឡេក្រាមឈ្មោះ PHENG NAKNAK, Pheng Vannak News និងលេខទូរស័ព្ទជាច្រើនខ្សែ យកទៅគំរាមទារប្រាក់ពីជនរងគ្រោះ និងឱ្យផ្ទេរប្រាក់ទៅគណនីធនាគារជាច្រើន ដើម្បីទទួលផលប្រយោជន៍ពីអំពើទុច្ចរិតនេះ។

ប្រតិបត្តិការណ៍នេះ ធ្វើឡើងតាមបទបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

តាមចម្លើយជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់រូបភាព និងឈ្មោះរបស់ជនរងគ្រោះ ទៅបង្កើតគណនីតេឡេក្រាមដាក់ឈ្មោះ PHENG NAKNAK, Pheng Vannak News និងប្រើប្រាស់លេខទូរស័ព្ទជាច្រើនខ្សែ យកទៅគំរាមទារប្រាក់ពីជនរងគ្រោះ និងឱ្យផ្ទេរប្រាក់ទៅគណនីធនាគារជាច្រើន ដើម្បីទទួលផលប្រយោជន៍ពីអំពើទុច្ចរិតនេះ។

ក្នុងនោះ ជនសង្ស័យក្លែងបន្លំខ្លួនជាអ្នកសារព័ត៌មានឈ្មោះ ផែង វណ្ណៈ និងក្រុមការងារ ហើយបានទាក់ទងទៅជនរងគ្រោះជាច្រើននាក់ ដោយគំរាមទារប្រាក់ ជាថ្នូរក្នុងការរត់ការឯកសាររដ្ឋបាល និងឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ស្រូវ សម្រាប់រៀបចំជួយជនភៀសសឹកជាដើម។ លើសពីនេះ ជនសង្ស័យក៏បានក្លែងបន្លំខ្លួនជាសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ទាក់ទងទៅជនរងគ្រោះលើបណ្តាញសង្គមហ្វេសប៊ុក និងបានឆបោកប្រាក់ពីជនរងគ្រោះ ក្រោមរូបភាពជួយរៀបចំពាក្យបណ្តឹងផងដែរ៕ 

Khcct banner

អត្ថបទទាក់ទង