កំពត៖ លោកគ្រូ ងួន ហឿន និង លោកគ្រូ មៀច ស៊ីឌន បានដឹកនាំគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ និង សិស្សានុសិស្សនៃសាលារៀនសុវណ្ណភូមិទីតាំងខេត្ដកំពត នាំយកអំណោយសប្បុរសធម៌មានថវិកាចំនួន ២,០០០,០០០រៀល និង គ្រឿងឧបភោគ បរិភោគជូនដល់ ម្តាយវីរកងទ័ពជួរមុខ លោកយាយ មាស តឿ អាយុ៧៤ឆ្នាំ រស់នៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។
ជាមួយគ្នានោះ សាលារៀនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណជន មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្សទំាងអស់ដែលបានចូលរួមមូលនិធិគាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹកជាសម្ភារៈ ថវិកា និងគ្រឿងឧបភោគ បរិភោគនានា ពីសប្បុរសជនគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីបែងចែកនិងដឹកជញ្ជូនបន្តទៅដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សភៀសសឹក នៅតាមបណ្ដាខេត្តដែលរងផលប៉ះពាល់ជាបន្តបន្ទាប់៕