681 ezgif.com resize
Swift cc time

ពលរដ្ឋបន្តសាមគ្គីគ្នាធ្វើ«ប្រហុក ផ្អក ត្រីឆ្អើរ ត្រីប្រឡាក់»សម្រាប់ផ្គត់ផ្គង់កងទ័ព និងជួយជនភៀសសឹក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កណ្តាល៖ ប្រជាពលរដ្ឋ សិស្សានុសិស្ស ក្នុងស្រុកពញាឮ ខេត្តកណ្ដាល បានបន្តបង្ហាញសាមគ្គីភាពគ្នាដោយស្ម័គ្រចិត្តចូលរួម ធ្វើ«ប្រហុក ផ្អក ត្រីឆ្អើរ ត្រីប្រឡាក់» សម្រាប់ផ្គត់ផ្គង់ដល់វីរៈកងទ័ពនៅសមរភូមិជួរមុខ ដែលកំពុងឈរជើងរឹងមាំការពារបូរណភាពទឹកដី  និង ជនភៀសសឹក និងដើម្បីបណ្តុះកម្លាំងសាមគ្គី ឯកភាព ខ្មែរតែមួយ។

យោងតាម លោក ថន សុវណ្ណា អភិបាល នៃគណៈអភិបាលស្រុកពញាឮ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍សកម្មភាពនេះ រដ្ឋបាលស្រុកពញាឮ បានសហការជាមួយ រដ្ឋបាលជលផលកណ្ដាល ធ្វើយុទ្ធនាការនេះមានរយៈពេល៥ថ្ងៃហើយ ហើយជាលទ្ធផលបានធ្វើការឆ្អើរត្រីបានជាង ១ម៉ឺនចង្អើរ ហើយត្រីប្រហុកបានប្រមាណជិត៤ តោន ដែលនឹងត្រូវរៀបចំផ្ដល់ជូនដល់រដ្ឋបាលខេត្តកណ្ដាល ដើម្បីបញ្ជូនទៅដល់ប្រជាពលរដ្ឋខ្មែរដែលជាជនភៀសសឹក និង វីរៈកងទ័ពជួរមុខដែលបាននឹងកំពុងខិតខំតស៊ូការពារបូរណភាពទឹកដី ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ដោយស្មារតីស្នេហាជាតិមាតុភូមិ នៅសមរភូមិមុខ។

ក្នុងដំណើរចុះពិនិត្យលោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានសាទរចំពោះសកម្មភាពនេះ ហើយលោកថា តាមរយៈនៃការសាមគ្គីគ្នារវាងប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស និង អាជ្ញាធរមូលដ្ឋាននៅពេលនេះ សបញ្ជាក់ឱ្យឃើញពីស្មារតីរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងវីរៈកងទ័ពរបស់យើង ក្នុងការការពារបូរណភាពទឹកដី ពីសត្រូវឈ្លានពាន៕


Khcct banner

អត្ថបទទាក់ទង