681 ezgif.com resize
Swift cc time

ភូមិសាស្ត្រ«ព្រៃចាន់ និងជោគជ័យ»យោធាឈ្លានពានថៃវាយសង្គ្រុបខ្លាំងនៅថ្ងៃនេះ តែកម្លាំងកម្ពុជាបន្តឈរជើងយ៉ាងរឹងមាំ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

បន្ទាយមានជ័យ៖ ចាប់តាំងពីម៉ោងជាង៤ទៀបភ្លឺ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥នេះ កងទ័ពឈ្លានពានយោធាថៃ បានបើកប្រតិបត្តិការវាយសង្គ្រុបខ្លាំងចូលភូមិសាស្រ្តភូមិព្រៃចាន់ និង ជោគជ័យ ខេត្តបន្ទាយមានជ័យ ដោយប្រើប្រាស់ បាញ់ផ្លោង យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់ កម្លាំងថ្មើរជើង អមដោយរថពាសដែក និងដ្រូនទម្លាក់បែកជាដើម។នេះបើយោងតាមក្រសួងការពារជាតិកម្ពុជា។តែយ៉ាងណា ប្រតិបត្តិការឈ្លានពាននេះ ត្រូវបានទាហានកម្ពុជាវាយបកវិញ ហើយបន្តគ្រប់គ្រងតំបន់ឈរជើង។

យោងតាមក្រសួងការពារជាតិកម្ពុជា តាំងពីម៉ោង៤ទៀបភ្លឺថ្ងៃនេះ កងទ័ពឈ្លានពានយោធាថៃ ចូលភូមិសាស្រ្តភូមិព្រៃចាន់ ហើយបន្ទាប់មកប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ចំនួន ៤០គ្រាប់ ចូលក្នុងភូមិសាស្ត្រភូមិជោគជ័យ ដើម្បីបំផ្លិចបំផ្លាញ និង កម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល អមនុស្សធម៌ និង រំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

ក្រៅពីនេះ យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលភូមិសាស្រ្តភូមិជោគជ័យ និងបន្តបាញ់ផ្លោង និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលភូមិសាស្រ្តភូមិព្រៃចាន់ និងភូមិជោគជ័យ ជាមួយការបាញ់ផ្សែងពុល ហើយបញ្ជូនកម្លាំងថ្មើរជើងវាយចូល អមដោយរថពាសដែក រហូតដល់ម៉ោង ១០:៤៥នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។

តែយ៉ាងណា កងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី និង បន្តតាមដានយ៉ាងយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នខ្ពស់ជានិច្ច។នេះបើយោងតាមក្រសួងការពារជាតិកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង