.jpg?1607056673)
ភ្នំពេញ៖ នៅទីក្រុងសៀងហៃប្រទេសចិន កាលពីថ្ងៃទី៣កន្លងទៅនេះ បានរកឃើញករណីវិជ្ជមានកូវីដ-១៩នាំចូលចំនួន៩ករណីដែលក្នុងនោះមានមួយករណីគឺជាជនជាតិចិនដែលចេញពីប្រទេសកម្ពុជា។
យោងតាមព័ត៌មានផ្លូវការរបស់គណៈកម្មការសុខាភិបាលក្រុងស៊ាងហៃនៃប្រទេសចិន បានឱ្យដឹងថា ចាប់ពីម៉ោង០ដល់ម៉ោង២៤ ថ្ងៃទី៣ ខែធ្នូនេះទីក្រុងសៀងហៃបានរកឃើញករណីវិជ្ជមានកូវីដ-១៩នាំចូលចំនួន៩ករណី ដែលក្នុងនោះមានមួយករណី គឺជាជនជាតិចិនដែលចេញពីប្រទេសកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មាន ករណីវិជ្ជមានកូវីដ១៩ដែលមកពីប្រទេសកម្ពុជា គឺជាអ្នកជំងឺជនជាតិចិន ដែលបានធ្វើដំណើរទេសចរនៅក្នុងប្រទេសកម្ពុជា។គាត់បានចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី ១៨ ខែវិច្ឆិកា ដោយបន្តជើងយន្តហោះតាមកោះតៃវ៉ាន់ និងបានមកដល់អាកាសយានដ្ឋានអន្តរជាតិសៀងហៃពូដុងនៅថ្ងៃទី ២១ ខែវិច្ឆិកា។
បន្ទាប់មកគាត់ត្រូវបានធ្វើចត្តាឡីស័ក ហើយក្នុងអំឡុងពេលនោះបានចេញរោគសញ្ញាសង្ស័យកូវីដ១៩។ ហើយលទ្ធផលនៃការធ្វើតេស្តិរបស់គាត់គឺវិជ្ជមានកូវីដ១៩៕